TakumiMinaminoសារភាពថា ពិបាកក្នុងការសម្របខ្លួនក្នុងក្រុមជម្រើសរបស់Liverpool

        កីឡាករសញ្ជាតិជប៉ុន Takumi Minaminoបានសារភាពថា ខ្លួនមាន​ការ​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​និង​ទំនាក់ទំនងជា​មួយកីឡាករ​ផ្សេងទៀត ប៉ុន្តែកីឡាករ​រូបនេះ​កំពុង​ប្រឹងប្រែងរៀន​ភាសាអង់គ្លេស​ខ្លាំង​មែនទែន។

        បើតាម​ការ​អះអាងរបស់​កីឡាកររួមក្រុម Alexander Arnold ដែលនិយាយថា កីឡាករ​ជប៉ុនរូបនេះបាន​ប្រឹងប្រែង​ខ្លាំង​មែនទែន​ក្នុង​ការ​សម្របខ្លួន​ ចាប់តាំងពី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​មក​កាន់​ក្របខណ្ឌ EPL កាលពីខែ​មករា។

        ក្លឹប Liverpool បាន​ផ្ទេរកីឡាកររូបនេះមកពីក្លឹប​ Salzburg កាលពីរដូវ​រងា​ ដោយ​ចំណាយ​ត្រឹម​៧,២៥លានផោនប៉ុណ្ណោះ​។Takumi បាន​បង្ហាញ​មុ​ខ​ច្រើន​គួរ​សម​សម្រាប់ក្រុម Liverpool ប៉ុន្តែ​ថ្មីៗនេះ​បានសារភាពថា ខ្លួន​មាន​ការ​ពិបាក​ក្នុង​ការ​សម្របខ្លួន​ទៅនឹង​លក្ខខណ្ឌ​ជាមួយ​នឹង​ភាព​ខុស​គ្នា​នៃវប្បធម៌​នៅ​ក្របខណ្ឌ EPL ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16