Trent Alexander Arnold បង្ហើបប្រាប់ថា ចាប់អារម្មណ៍ក្លឹប Barcelona

        Trent Alexander Arnold គឺជាកីឡាករម្នាក់ដែលមានចំណែក​ក្នុងការ​ជួយក្លឹប Liverpool បំបាក់ក្រុម Barcelona ៤-៣ទាំង​ជើងទី​១​និង​ទី​២​ កាល​ពី​រដូវកាល​មុនក្នុងការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅក្របខណ្ឌ​​ CL ។

        ខ្សែការពាររូបនេះបាន​បង្កើត​ឱកាស​រកបាន​គ្រាប់បាល់ទី​២​សម្រាប់ក្រុម Liverpool ដែលរកបានគ្រាប់បាល់ដោយ​កីឡាករ Gini Wijnaldum។ក្រុម Liverpool ក៏បានយកឈ្នះ​ក្រុម Hotspur ២-០នៅ​ទីក្រុងម៉ាឌ្រីដ ហើយ​នៅពេលនេះក្រុម Liverpool ជិតនឹងលើក​ពានជើងឯកក្របខណ្ឌ​ EPL ប៉ុន្តែត្រូវបានពន្យាពេលដោយសារការផ្ទុះវីរុសកូរ៉ូណា​។

        ​ស្របពេលដែល​កីឡាករ​រូបនេះកំពុងលេង​នៅជាមួយ​ក្លឹប Liverpool បានសារភាពថា ខ្លួនហាក់ដូចជា​ចាប់អារម្មណ៍​ចំពោះ​ក្លឹប Barcelona ផងដែរ។

 អំឡុង​បទសម្ភាស​ជាមួយ​ទស្សនាវដ្តី GQ នៅពេលសួរនាំថា តើ​​មាន​ក្រុម​ណាផ្សេងក្រៅពីក្រុម Liverpool ឬយ៉ាងណានោះ កីឡាកររូបនេះបាននិយាយថា “ធំធាត់ឡើង​ជាមួយ​ក្លឹប Celtic ប៉ុន្តែ​នៅពេលនេះ ដោយសារតែទំនាក់ទំនងជាមួយ​ Steven Gerrard ខ្ញុំប្រហែលជា​នៅកណ្តាល។

        Arnold បន្តថា “​ប៉ុន្តែខ្ញុំ​ចង់និយាយថា ក្រុម​ក្រៅពី Liverpool គឺ​ក្រុម Barcelona ។ ខ្ញុំមានអារម្មណ៍ថា ពួកគេ​មាន​តម្លៃដូចគ្នា​និង​ការ​ជឿជាក់​ដូចជា​ក្រុម Liverpool ផងដែរ”៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16