ឃាត់ចោរលួចស្លាកលេខរថយន្តម្នាក់, រត់រួចម្នាក់នៅ សង្កាត់ផ្សារចាស់

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់​ ពីបទលួច​ស្លាក​លេខរថយន្ត នៅថ្ងៃទី២៤ មីនា ឆ្នាំ២០២០​ វេលាម៉ោង​១២ និង៣០នាទី​អធ្រាត្រនៅចំណុចផ្លូវលេខ១៧កែង ផ្លូវលេខ១១៨ ផ្ទះគ្មានលេខជាន់ទី៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ សៅ​ វណ្ណា ភេទប្រុស​ អាយុ៣៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ​ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ វត្ថុតាងចាប់យក ស្លាកលេខរថយន្ត​ចំនួន៦គូ​ ស្មើ១២សន្លឹក​ ដែលមានលេខ​៖ ភ្នំពេញ​ 2AR-4712  ចំនួន០២សន្លឹក,ភ្នំពេញ​ 2AR-0509 ចំនួន០២សន្លឹក,ភ្នំពេញ​ 2AB-6207 ចំនួន០២សន្លឹក, ភ្នំពេញ​ 2AS-2485 ចំនួន០២សន្លឹក, ភ្នំពេញ​ 2AU-6487 ចំនួន០២សន្លឹកនិងភ្នំពេញ​ 2BA-2430 ចំនួន០២សន្លឹក, ឧបករណ៍សម្រាប់កាចសោកុងតាកម៉ូតូចំនួនមួយ, សោសម្រាប់ដោះ (ទួណឺវីស) ស្លាកលេខរថយន្តចំនួន​៥ដើម និងកាបូបខ្មៅ​សម្រាប់ដាក់ស្លាកលេខចំនួនមួយ។ 

ជនសង្ស័យបានសាកសួរយក​ចម្លើយ​ បន្តស្រាវជ្រាវរកបក្ខពួក​ និងកសាងសំណុំរឿង​បញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16