ស្អាតហើយចិត្តល្អ អេឡិច ចាន់ត្រា ឧបត្ថម្ភថវិកាសម្រាប់ជំងឺឆ្លងCovid-19

    ភ្នំពេញ៖ តារាចម្រៀង អេឡិច ចាន់ត្រា បានឧបត្ថម្ភថវិកា៤លានរៀល ដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លង Covid-19 នៅកម្ពុជា។ នេះ​ជាទឹកចិត្តថ្លៃថ្លា របស់តារារូបនេះ ដែលតែងតែធ្វើកម្មវិធីសប្បុរសជាច្រើនកន្លងមក ហើយរូបគេក៏មិនដែលរំលង ពីកម្មវិធីសប្បុរសធម៌ម្តងណាឡើយ។  

    យោងតាមហ្វេសប៊ុករបស់លោក ហេង ឡុង បានសរសេររៀបរាប់ ពីតារាងឈ្មោះ តារាចម្រៀង សាច់ខ្ចី អេឡិច ចាន់ត្រា បានចូលរួម ឧបត្ថម្ភថវិកា៤លានរៀល រួមជាមួយនិង តារាចម្រៀងរួមក្រុម របស់ Alex Entertainment ជាច្រើនរូបទៀត ទៅតាមទឹកចិត្តរបស់ពួកគេ។ 

    សូមរំលឹកថា នេះក៏មិនមែនជាលើកទីមួយដែរ ដែលតារាចម្រៀង អេឡិច ចាន់ត្រា បានចូលរួមចែករំលែក ទឹកចិត្តដ៏ល្អប្រពៃនេះ អេឡិច បានធ្វើជាញឹកញាប់ជាមួយនិង ចាស់ជរា គ្មានទីពឹង មណ្ឌលក្មេងកំព្រាដែលរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ និង ចែកជូន បងប្អូនក្រីក្រ សិស្សានុសិស្ស មួយចំនួន ទៀត៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16