បុរសអាមេរិកម្នាក់ក្អកផ្គើនដាក់មុខប៉ូលិសហើយថាខ្លួនមានជំងឺកូរ៉ូណា ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ

បុរសនៅរដ្ឋ Illinois វ័យ ២១ ឆ្នាំម្នាក់ត្រូវបានជាប់ការចោទប្រកាន់ បន្ទាប់ពីគាត់ក្អកដាក់មុខប៉ូលិស ហើយស្រែកថា គាត់មានជំងឺកូរ៉ូណា។

ប៉ូលិសនិយាយថា លោក Anthony Ponzi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យទី២២មីនា បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្តមួយ ហើយគាត់ក្អកដើម្បីឆ្លើយតបទៅនឹងមន្ត្រីប៉ូលិសដោយនិយាយថា គាត់ឆ្លងមេរោគកូវីដ១៩។

ប៉ូលិសបានឆ្លើយតបទៅនឹងការតេហៅចូលអំពីគ្រោះថ្នាក់ចរាចរណ៍នៅរង្វង់ម៉ោង ៨ ព្រឹកក្នុងឧទ្យាន Rogers ក្នុងទីក្រុង North Side។ ប៉ូលិសនិយាយថា Ponzi បានជិះខុសផ្លូវលើដងវិថី Wolcott Avenue និងទៅបុករថយន្តមួយផ្សេងទៀត។ ហើយបន្ទាប់មកគាត់បានចេញពីរថយន្តនិងវាយទៅអ្នកបើកបរដែលរងការបុករបស់គាត់ទៅវិញ។

នៅពេលមន្ត្រីប៉ូលិសព្យាយាមនិយាយជាមួយនឹង Ponzi គាត់បានក្អកដាក់មុខប៉ូលិស និងអះអាងថា កើតកូវីដ១៩។ Ponzi ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅមន្ទីរពេទ្យ St. Francis ជាកន្លែងគាត់សារភាពថា គ្មានមេរោគនេះទេ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16