ស៊ីជីនពីងចេញមុខជំរុញវិស័យពេទ្យបុរាណឡើងវិញ ក្រោយវិធីសាស្ត្រធម្មជាតិជួយព្យាបាលជំងឺកូវីដ១៩

យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ឱសថបុរាណចិនកំពុងត្រូវបានផ្សព្វផ្សាយសម្រាប់ការព្យាបាលជំងឺកូវីដ១៩ ដោយមានអ្នកជំងឺជាង ៩០ ភាគរយទទួលការព្យាបាលតាមបែបបុរាណ។ នេះយោងតាមការចេញផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃទី២២មីនា។

ខណៈដែលអ្នកវិទ្យាសាស្ត្រជាច្រើនមានមន្ទិលអំពីអត្ថប្រយោជន៍របស់វា ឱសថបុរាណមានការគាំទ្រជាផ្លូវការនិងទទួលស្គាល់ដោយប្រធានាធិបតីស៊ី ជីនពីង។

ថ្នាំបុរាណត្រូវបានគេទទួលស្គាល់ក្នុងការព្យាបាលអ្នកជំងឺកូរ៉ូណារាប់ម៉ឺននាក់ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ និងក៏កំពុងត្រូវបានផ្សព្វផ្សាយហួសព្រំដែនប្រទេសចិនផងដែរ ក្នុងនាមជាដំណោះស្រាយជំនួសថ្នាំពេទ្យនិងជាប្រភពនៃមោទនភាពជាតិ។

វិធីព្យាបាលមួយដែលត្រូវបានគេប្រើគឺរុក្ខជាតិឈ្មោះ Ephedra ដែលត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផ្លូវដង្ហើមចាប់តាំងពីសតវត្សរ៍ទី ១៣ និង ស៊ុបពិសេស ដែលលាយជាមួយផ្សិតឈ្មោះ Poria ផ្កា Blackberry Lily គ្រាប់ផ្លែ Apricot និង ថ្ម Gypsum អាចជួយកាត់បន្ថយរោគសញ្ញាកូវីដ១៩បាន។ នេះបើយោងតាមគណៈកម្មការសុខភាពជាតិចិន។

ហើយការប្រើប្រាស់ថ្នាំបុរាណចិនក៏ត្រូវបានគាំទ្រដោយអាជ្ញាធរវេជ្ជសាស្ត្រជាតិក្នុងអំឡុងពេលមានជំងឺរាតត្បាតថ្មីៗរួមទាំងការផ្ទុះជំងឺផ្តាសាយ H1N1 ក្នុងឆ្នាំ ២០០៩ និង H7N9 ក្នុងឆ្នាំ ២០១៣ ផងដែរ៕

adverise with khmeread