ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសនានាឈប់ច្បាំងគ្នា ងាកមករួមដៃគ្នាប្រយុទ្ធនឹងកូវីដ១៩

មេដឹកនាំពិភពលោកកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ជាសកល នៅពេលដែលខ្លួនមើលឃើញជំងឺរាតត្បាតកំពុងឆ្លងរាលដាលយ៉ាងលឿន។

ជាមួយករណីឆ្លងជាង ៣៦២.០០០ នៅទូទាំងពិភព លោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទទី២៣មីនាថា "ដល់ពេលដែលត្រូវបញ្ឈប់ជម្លោះប្រដាប់អាវុធ និងផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធពិតប្រាកដដើម្បីអាយុជីវិតរបស់ពួកយើង"។

ដោយឡែក វេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានថា ជំងឺរាតត្បាតកំពុងបង្កើនល្បឿន។

លោកបាននិយាយថា "ករណីជំងឺកូវីដ១៩ ជាង ៣០ ម៉ឺននាក់ត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកពីប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក។ ជំងឺរាតត្បាតកំពុងបង្កើនល្បឿន។ វាចំណាយពេល ៦៧ ថ្ងៃពីការរាយការណ៍ករណីទីមួយរហូតឈានដល់ ១០០.០០០ ករណីដំបូង, ១១ ថ្ងៃសម្រាប់ ១០០.០០០ ករណីលើកទី ២ និងបួនថ្ងៃសម្រាប់ ១០០.០០០ ករណីលើកទី៣"។

ការរីករាលដាលនៃជំងឺផ្លូវដង្ហើម ដែលរីករាលដាលយ៉ាងខ្លាំងនេះ ត្រូវបានគេប្រៀបធៀបជាមួយនឹងរយៈពេលដ៏ឈឺចាប់ដូចជាសង្គ្រាមលោកលើកទី ២ វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងជំងឺផ្តាសាយអេស្ប៉ាញឆ្នាំ ១៩១៨៕


 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81