adverise with khmeread Roberto and beckham

David Beckham ចង់បាន Carlos ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ថ្មី

    ​David Beckham មាន​គម្រោង​បង្កើត​ក្រុមបាល់ទាត់ Miami United ឲ្យ​ទាន់​រដូវ​កាល​ប្រកួត​ក្នុង​ឆ្នាំ​២០១៧​នៅ​អាមេរិក ហើយ​គម្រោង​ឆ្ពោះទៅរក​ជោគជ័យ​របស់​លោក​រួមទាំង​ការទាក់ទាញ​កីឡាករ Lionel Messi ផងដែរ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​អតីត​ជើងឯក​វើ​ល​ខាប់ Roberto Carlos ដើម្បី​ធ្វើជា​គ្រូបង្វឹក​ក្លឹប​ថ្មី​ដែល​លោក​គ្រោង​នឹង​បង្កើត​។ Carlos និង Beckham ធ្លាប់ជា​ផ្នែក​នៃ​ក្រុម​ឆ្នើម​នៅ​ពហុកីឡាដ្ឋាន Bernabeu អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០០០​។​

​    ​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា Carlos ចាប់អារម្មណ៍​នឹង​គំនិត​នេះ​។ បច្ចុប្បន្ន Carlos គឺជា​គ្រូបង្វឹក​នៅ​ក្រុម​ខណ្ឌ Indian Super League បន្ទាប់ពី​បាន​ចូលរួម​ដឹកនាំ​ក្រុមរ​ស្ស៊ី Anzhi Makhachkala ។ គ្រូបង្វឹក​វ័យ​៤២​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់ ចំណាយពេល​មួយរយៈ​ខ្លី​នៅ​ក្លឹប Sivasspor និង​ក្លឹប Belediyespor នៅ​ប្រទេស តួ​ក​គី​ផងដែរ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់