ឪពុកម្ដាយយកបាយម្ហូបឱ្យកូនប្រុសជាប់ឃុំនៅព្រៃស បែរត្រូវរថយន្តយីឌុបកិនស្លាប់ពេលកំពុងឈប់ស្តុប

ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងរវាងរថយន្តហ៊ីយ៉ាន់យីឌុបដឹកដែក មកបុកពីក្រោយនិងកិនម៉ូតូម៉ាកវ៉េវជិះដោយប្តីប្រពន្ធ២នាក់ ខណៈឈប់រងចាំស្តុប ក្នុងគោលបំណង យកបាយម្ហូបទៅឱ្យកូនប្រុសច្បង ដែលជាប់ឃុំនៅព្រៃស ពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥ នាទីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចស្តុបការ៉េប្រាំបី ផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រក្នុងភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សុខ ចាន់ធូ អាយុ៤០ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ចំណែកបុរសជាប្ដីមានឈ្មោះ រុន រាប អាយុ ៤៦ ឆ្នាំមុខរបរ ជាងប៉ះកង់ ស្នាក់នៅជាមួយ គ្នា។ មធ្យោបាយធ្វើដំណើរម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT- 1752។ ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ យីឌុបដឹកដែក ពណ៌ទឹកក្រូចរបស់ក្រុមហ៊ុនស៊ីម៉ត៍អូដ្ឋ Camel ពាក់ស្លាកលេខកោះកុង 3A-0390 បើកបរដោយបុរសម្នាក់មិនព្រមប្រាប់អត្តសញ្ញាណ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញពីរនាក់ប្ដីប្រពន្ធបានជិះឌុបគ្នាតាផ្លូវ២៧១ ក្នុងទិសដៅពីត្បូងមកជើង ស្រាប់តែមកដល់ចំណុចកើត ហេតុជនរងគ្រោះទាំង២នាក់បានឈប់ស្តុប ដើម្បីរង់ចាំភ្លើងស្តុបបត់ឆ្វេងឡើងទៅផ្លូវ ៥០ម៉ែត្រ ស្របពេលនោះក៏មានបុរសម្នាក់ បានបើករថយន្តបង្កលឿនមិនប្រយ័ត្នជ្រុលមកបុកពីក្រោយពេញទំហឹង និងកិនបណ្ដាលឱ្យស្លាប់ទាំងនាក់តែម្តង។   ចំណែកអ្នកបើកបររថយន្តបង្កមិនដាក់មិនឈប់នៅកន្លែងកើតហេតុពួកគេបានបើកអូសម៉ូតូជាង៣០០ទៅ៤០០ម៉ែត្រទើបអ្នកធ្វើដំណើរតាមផ្លូវដេញគាត់ឱ្យឈប់នឹងចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បើតាមប្រភពពីអ្នកឃើញរថយន្តបង្ករនេះ គឺបើកបុករថយន្តរថយន្តមួយគ្រឿងទៀត តាំងពីរង្វង់មូលគួរស្រូវខូចខាតក្បាលរថយន្តមួយចំហៀងខាងឆ្វេង ទើបបើករត់មកបុកជនរងគ្រោះតែម្តង។

រីឯតាមការបញ្ជាក់របស់កូនស្រីជនរងគ្រោះបានឱ្យដឹងថាឪពុក និងម្ដាយរបស់ខ្លួនបានធ្វើដំណើរចេញពីផ្ទះដោយយកបាយម្ហូបចំណីចំណុកយកទៅឱ្យកូនបងប្រុសរបស់ខ្លួនដែលជាប់ឃុំនៅមណ្ឌលកែប្រែទី1 គុកព្រៃស ដែលពាក់ព័ន្ធនឹងបញ្ហាប្រើប្រាស់គ្រឿងញៀនស្រាប់តែដល់ម៉ោងកើតហេតុមានគេទូរស័ព្ទប្រាប់ថាឪពុកម្ដាយរបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរស្លាប់នៅចំណុចខាងលើនេះតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌនគរបាលខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែង និង យករថយន្តនិង ម៉ូតូទៅអោយជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុ ណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16