ឥណ្ឌានឹងបិទប្រទេសទាំងស្រុងនៅពាក់កណ្តាលយប់ថ្ងៃអង្គារនេះរយៈពេល២១ថ្ងៃដើម្បីពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩

នាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសថា ប្រទេសឥណ្ឌានឹងបិទទាំងស្រុងក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះយោងតាមការចេញផ្សាយរបស់ BBC យប់នេះតែម្តង។ 

ការរឹតបន្តឹងនេះនឹងត្រូវអនុវត្តចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទី២៤មីនានេះ ហើយនឹងត្រូវអនុវត្តរយៈពេល ២១ ថ្ងៃ។

លោក Modi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "នឹងមានការហាមឃាត់ទាំងស្រុងលើការដើរចេញពីផ្ទះរបស់អ្នករាល់គ្នា"។

ប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ១,៣ ពាន់លាននាក់ បានចូលរួមក្នុងបញ្ជីនៃបណ្តាប្រទេសកាន់តែច្រើនឡើង ដែលបានដាក់ចេញនូវវិធានការស្រដៀងគ្នានេះ។

ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ចំនួន ៥១៩ នាក់ និងស្លាប់ ១០នាក់។

មនុស្សជិត ៤០០.០០០ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅទូទាំងពិភពលោកហើយប្រហែលជា ១៧.០០០ នាក់បានស្លាប់៕ ប្រភព៖ BBC

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16