ការស្រាវជ្រាវមួយរកឃើញវីរុសកូរ៉ូណាអាចរស់នៅលើផ្ទៃកប៉ាល់ Diamond Princess បាន ១៧ ថ្ងៃ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញរបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើល គឺ ទម្រង់នៃមេរោគកូរ៉ូណាអាចរស់បានច្រើនជាង ២ សប្តាហ៍។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២៤មីនា។ 

យោងតាមការសិក្សាមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទរួមជាមួយរបាយការណ៍ប្រចាំសប្តាហ៍អំពីអត្រាឆ្លងជំងឺនិងអត្រាមរណៈរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានរកឃើញថា ដាននៃមេរោគកូរ៉ូណាថ្មី ដែលគេរកឃើញនៅលើផ្ទៃនៃកាប៊ីននាវាកម្សាន្ត Diamond Princess អាចរស់នៅបានរហូតដល់ ១៧ ថ្ងៃ បន្ទាប់ពីអ្នកដំណើរបានចាកចេញពីនាវា។ 

ក្រុមអ្នកស្រាវជ្រាវលើការសិក្សារបស់ CDC បាននិយាយថា អ្នកដំណើរជាច្រើននាក់បានបង្ហាញរោគសញ្ញា ឬ ខ្លះមិនបង្ហាញរោគសញ្ញាទេ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺកូរ៉ូណានៅជុំវិញពិភពលោកចាប់តាំងពីជំងឺរាតត្បាតជាសកលនេះបានចាប់ផ្តើមផ្ទុះឡើងនៅទីក្រុងវូហានប្រទេសចិនកាលពីខែធ្នូ៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16