មិននឹកស្មាន! ទឹកផ្លែត្រប់វែង ជួយដល់សុខភាព ៦ យ៉ាង ដែលយើងមិនធ្លាប់ដឹង

មនុស្សតិចតួចណាស់ដែលដឹងពីគុណតម្លៃនៃផ្លែត្រប់វែង និងអត្ថបយោជន៍របស់វាដល់សុខភាពរបស់ពួកយើង។ ផ្លែត្រប់ផ្ទុកនូវសារធាតុចិញ្ចឹមចាំបាច់ជាច្រើនដល់រាងកាយ។ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ទឹកផ្លែត្រប់។

១. ជួយដល់សុខភាពខួរក្បាលដោយសារវត្តមានរបស់សារធាតុ Phyto។
២. ល្អដល់សុខភាពបេះដូងដោយសារវត្តមានវីតាមីន B6, C, ប៉ូតាស្យូម ជាតិសរសៃហ្វៃបឺ និង Phyto។
៣. បង្ការលើសឈាមដោយសារវត្តមានប៉ូតាស្យូម។
៤. បញ្ចុះកម្រិតកូឡេស្ដ្រេរ៉ុលមិនល្អ។
៥. បង្ការជំងឺទឹកនោមផ្អែមដោយសារតែវត្តមានជាតិសរសៃហ្វៃបឺខ្ពស់។
៦. និងជួយសម្រកទម្ងន់។

* របៀបធ្វើ និងពិសា៖
កាត់ផ្លែត្រប់មួយផ្លែជាកង់ៗ រួចកិនក្នុងម៉ាស៊ីនទឹកក្រឡុក។ បន្ទាប់មក ត្រងយកតែទឹកមកពិសាជាប្រចាំថ្ងៃជាការស្រេច៕
 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81