ពូទីនស្លៀកពាក់ឈុតការពារមួយកំប្លេដើម្បីសួរសុខទុក្ខអ្នកជំងឺកូវីដ១៩

លោក Vladimir Putin បានស្លៀកពាក់ឈុតការពារពេញលេញកាលពីថ្ងៃអង្គារទី២៤មីនា ខណៈធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យព្យាបាលជំងឺកូរ៉ូណាដ៏ធំមួយរបស់រុស្ស៊ី ខណៈប្រទេសបង្កើនល្បឿនត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត។ 

លោកប្រធានាធិបតីរុស្ស៊ីបានធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ Komunarka ក្នុងទីក្រុងមូស្គូ ដើម្បីសួរសុខទុក្ខអ្នកជំងឺកូវីដ១៩ ដែលកំពុងទទួលការព្យាបាល។

វិមានក្រឹមឡាំងកំពុងបង្កើនល្បឿនសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ប៉ុន្តែលោកពូទីនថ្មីៗនេះបានដើរពិនិត្យមើលផ្ទាល់តាមមន្ទីរពេទ្យមានស្រាប់ ដែលកំពុងរ៉ាប់រងព្យាបាលអ្នកជំងឺកូរ៉ូណា ៤៩៥ នាក់នៅរុស្ស៊ី ដែលជាចំនួនឆ្លងតិចជាងលុចសំបួរ។ 

លោក Putin បាន "ផ្ញើសារដឹងគុណយ៉ាងកក់ក្តៅ" ដល់ក្រុមគ្រូពេទ្យ៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16