អង្គការសុខភាពពិភពលោកមើលឃើញអាមេរិកអាចនឹងក្លាយជាចំណុចផ្ទុះធំនៃជំងឺកូវីដ១៩

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារ ទី២៤ មីនាថាសហរដ្ឋអាមេរិកអាចនឹងក្លាយជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈអង់គ្លេសបានបិទប្រទេសទាំងមូល និង អ្នករៀបចំអូឡាំពិកបានពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ទៅឆ្នាំ ២០២១ វិញ។

ប៉ុន្តែខេត្តហ៊ូប៉ីរបស់ចិន កន្លែងដែលមេរោគនេះត្រូវបានរកឃើញដំបូងក្នុងខែធ្នូនោះ បាននិយាយថា ខ្លួននឹងដកចេញនូវការរឹតត្បិតការធ្វើដំណើរលើប្រជាជន ដែលចាកចេញពីតំបន់នេះ ដោយសារតែការរីករាលដាលនៅទីនោះបានធូរស្រាល។

ចំពោះផ្នែកសេដ្ឋកិច្ចវិញ សកម្មភាពជំនួញបានដួលរលំពីអូស្រ្តាលីនិងជប៉ុនរហូតដល់អឺរ៉ុបភាគខាងលិចក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ក្នុងខែមីនា ខណៈទិន្នន័យសម្រាប់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារគឺរឹតតែធ្ងន់ធ្ងរ។

ក្រុមអ្នកវិភាគនៅវិទ្យាស្ថានវិនិយោគ BlackRock បាននិយាយថា "ការផ្ទុះឡើងនៃវីរុសនេះបង្ហាញពីព្រឹត្តិការណ៍មិនបានរំពឹងទុកពីខាងក្រៅចំពោះចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ច ដែលស្រដៀងនឹងគ្រោះមហន្តរាយធម្មជាតិទ្រង់ទ្រាយធំដែរ"។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោកស្រី Margaret Harris បាននិយាយនៅទីក្រុងហ្សឺណែវថាមានសន្ទុះឆ្លងកូវីដ១៩យ៉ាងលឿននៅសហរដ្ឋអាមេរិក ដែលអាចនឹងក្លាយទៅជាចំណុចផ្ទុះថ្មីនៃជំងឺនេះ។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ៨៥ ភាគរយនៃករណីថ្មីបានមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្នុងនោះ ៤០ ភាគរយជាជនជាតិអាមេរិក។

នៅពេលសួរថាតើសហរដ្ឋអាមេរិកអាចនឹងក្លាយជាចំណុចផ្ទុះថ្មីនៃជំងឺនេះដែរឬទេ លោកស្រី Margaret Harris បាននិយាយថា "ឥឡូវនេះយើងកំពុងមើលឃើញនូវសន្ទុះយ៉ាងលឿនក្នុងករណីឆ្លងនៅអាមេរិក។ ដូច្នេះអាមេរិកពិតជាមានលទ្ធភាពក្លាយជាចំណុចផ្ទុះមេរោគ។ យើងមិនអាចនិយាយថានេះជាករណីនៅឡើយទេ ប៉ុន្តែវាពិតជាអាចផ្ទុះមែន"៕ ប្រភព៖ straitstimes

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16