សង្ឃប្រើហិង្សាវាយសង្ឃមួយអង្គបណ្តាលឱ្យសុគតដោយសារទាស់ពាក្យសំដី

មណ្ឌលគិរី ៖ មានករណីប្រើអំពើហិង្សាដោយចេតនាសង្ឃប្រើហិង្សាវាយសង្ឃមួយអង្គបណ្តាលឱ្យសុគត កើតឡើងនៅថ្ងៃទី២៤ មីនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទីនៅចំណុចវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរព្រះសង្ឃមានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ត្រូវបានចាប់ផ្សឹក។

ចំណែកជនរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តដល់ពាក់កណ្តាលផ្លូវជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិត។ មូលហេតុទាស់សំដីគ្នាចោទប្រកាន់ថាប្រេីប្រាស់គ្រឿងញៀន។

ជនសង្ស័យត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ឃាត់ខ្លួនមកប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16