ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងនៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះមួយខ្នងទាំងស្រុង នៅចំណុចភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង១២ នាទីយប់។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហ៊ីម តីជៈ ភេទស្រី អាយុ៤៧ បណ្ដាលឱ្យឆេះផ្ទះឈើ ប្រក់ក្បឿង ទំហំ ៦គុណនឹង៨ ម៉ែត្រឆេះទាំងស្រុង និងខូចខាតសម្ភារៈប្រើប្រាស់ទាំងអស់។ មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលម្ចាស់ផ្ទះមិននៅ។

ក្នុងករណីខាងលើសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់អស់ចំនួន ០១ រថយន្ត ទើបរលត់ទាំងស្រុង៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16