បុរសម្នាក់ឃើញភ្លើងឆេះចម្ការស្វាយចូលទៅពន្លត់ភ្លើងឆេះស្លាប់

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ដោយសារអគ្គីភ័យឆេះស្លាប់ កើតឡើងនៅវេលាម៉ោងប្រហែល៤ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្នុងចម្ការស្វាយមួយចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចាន់ អឿន ភេទប្រុស អាយុ៧៣ឆ្នាំ នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងជនរងគ្រោះបានជិះកង់ចេញពីផ្ទះសំដៅទៅចម្ការស្វាយរបស់ខ្លួន ដែលនៅខាងកើតភូមិមានចម្ងាយពីភូមិប្រហែល២គីឡូម៉ែត្រ។ ពេលទៅដល់ក៏បានប្រទះឃើញភ្លើងកំពុងតែឆេះចម្ការស្វាយរបស់ខ្លួន ហើយឈ្មោះ ចាន់ អឿន ក៏បានចូលទៅពន្លត់ភ្លើងដែលកំពុងឆេះបណ្ដាលឱ្យភ្លើងឆេះខ្លួនឯងស្លាប់តែម្ដង។

ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសព បានធ្វើការសាកសួរបំភ្លឺពីក្រុមគ្រួសារដោយបញ្ជាក់អះអាងថា «ឈ្មោះ ចាន់ អឿន ពិតជាបានស្លាប់ដោយសារភ្លើងឆេះពិតប្រាកដមែន» ហើយបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16