រថយន្តកែច្នៃបុកជាមួយរថយន្តដឹកសម្ភារៈបូជាសព ស្លាប់ម្នាក់និងរបួស៤នាក់

ពោធិ៍សាត់ ៖​ យុវជនម្នាក់បានស្លាប់ និង៤នាក់ទៀតរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថយន្តកែច្នៃ និងរថយន្តកើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២០។

ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងមានរថយន្តធុនធំ១គ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តកែច្នៃមួយគ្រឿងដឹកមេរុពេញរថយន្ត (សម្ភារៈបូជាសព) បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា។

ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តកែច្នៃបានបើកវ៉ាជែងរួចជ្រុលចង្កូតទៅបុករថយន្តចំពីមុខធ្វើឱ្យធ្លាក់មនុស្សស្លាប់ម្នាក់ និងរបួស៤នាក់ និងសម្ភារៈមេរុ (បូជាសពពេញផ្លូវ) បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ទូច អាយុ២៣ឆ្នាំ​ រស់នៅភូមិក្តីឈ្នូល ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់ ស្លាប់ដោយធ្លាក់ចូលរថយន្តធំ និង៤នាក់ទៀតរងរបួសស្រាលរស់នៅភូមិឃុំជាមួយគ្នាត្រូវបានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ 

ចំពោះអ្នកបើករថយន្តធំឈ្មោះ សេរី ប៊ុនឡុង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិប្រគាប ឃុំរុងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រង់ចាំការកោះហៅរបស់សមត្ថកិច្ចចូលខ្លួនដោះស្រាយ៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16