Barcelona បើកភ្លើងខៀវឲ្យក្លឹប Chelsea ផ្ទេរ Philippe Coutinho

        ក្លឹបយក្សអេស្ប៉ាញBarcelona ​បានបើកភ្លើងខៀវ​ឲ្យ​ក្លឹប Chelsea ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ Philippe Coutinhoនៅ​រដូវក្តៅនេះ​។កីឡាករសញ្ជាតិ​ប្រេស៊ីល​រូបនេះគ្រោងនឹង​ចាកចេញ​ពីពហុកីឡាដ្ឋាន Nou Camp នៅ​ដំណាច់រដូវកាលនេះ​ ក្រោយ​ពី​កីឡាករ​រូបនេះបញ្ចប់​កិច្ច​សន្យា​ខ្ចីជើង​នៅ​ក្លឹប Bayern Munich ។

        តម្លៃខ្លួន​របស់ Coutinho បាន​ធ្លាក់ចុះយ៉ាងខ្លាំង​ ចាប់តាំងពី​កីឡាករ​រូបនេះផ្ទេរចេញពី​ក្លឹប Liverpool ក្នុង​តម្លៃ​១៤២​លានផោន​កាល​ពីឆ្នាំ​២០១៨​ ហើយ​នៅពេលនេះអាចនឹង​ទទួល​បាន​ឱកាស​ក្នុង​ការ​ត្រឡប់​ទៅ​បន្តអាជីពនៅអង់គ្លេស​វិញ។

        ក្លឹប Chelsea ធ្លាប់បានចាប់អារម្មណ៍​ចង់បាន​ខ្សែបម្រើ​រូបនេះ ប៉ុន្តែ​នៅពេល​នេះគ្រាន់តែ​ចង់នាំយក​កីឡាកររូបនេះ​មក​ពហុកីឡាដ្ឋានStamford Bridge ក្នុងកិច្ច​សន្យា​ខ្ចីជើងប៉ុណ្ណោះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16