Man Utdចាប់អារម្មណ៍ខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Lille

        គ្រូបង្វឹក​ក្លឹប​ Man Utdលោក Ole Gunnar Solskjaerបាន​ចាត់ទុក​ខ្សែប្រយុទ្ធ Victor Osimhenរបស់ក្លឹប Lille ជា​អាទិភាពផ្ទេរ​នៅរដូវក្តៅ​នេះ។

        ក្លឹប Man Utdក៏​ត្រៀម​ប្រជែង​ជាមួយ​ក្លឹប Real Madrid ដើម្បីផ្ទេរកីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះផងដែរ។ Victor ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​នៅរដូវកាលនេះ ដោយរកបាន១៧គ្រាប់ក្នុងការបង្ហាញមុខ៣៥លើកនៅក្របខណ្ឌ Ligue 1 ។

        ក្លឹប Man Utd​ក៏បានត្រៀម​ចុះកិច្ចព្រមព្រៀងផ្ទេរ OdionIghalo’s ក្នុងតម្លៃ​១៥លាន​ផោន​នៅរដូវក្តៅនេះផងដែរ បន្ទាប់ពីកិច្ច​ព្រមព្រៀង​ខ្ចីជើងនឹង​ចប់​នៅ​ថ្ងៃទី៣១​ខែឧសភា​។

        កិច្ច​ព្រមព្រៀង​ខ្ចីជើង​បណ្តោះអាសន្នរបស់ Odion គ្រោងនឹង​ចប់មុន​មួយខែ​ឆាប់ជាងកិច្ច​ព្រមព្រៀងខ្ចីជើង​ភាគច្រើន​បំផុត៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16