អនាគតរបស់ Timo Werner កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់

        បើតាម​ការ​អះអាង របស់ប្រធាន​បច្ចេកទេស​របស់​ក្លឹប RB Leipzig ថា ក្តីសង្ឃឹម​របស់​កីឡាករ Timo Werner ក្នុងការ​ផ្ទេរមកលេងនៅក្របខណ្ឌ EPL ប្រហែលជាត្រូវ​បរាជ័យ​ ដោយ​សារតែ​ផល​បញ្ហានៃ​ការផ្ទុះជំងឺកូរ៉ូណា​។

        ខ្សែប្រយុទ្ធសញ្ជាតិ​អាល្លឺម៉ង់​រូបនេះឡើងជើង​ខ្លាំង​នៅ​តំបន់​មុខ​ទីនៅរដូវ​កាល​នេះ ដោយ​រក​បាន​២១​គ្រាប់ក្នុង​២៥​ប្រកួត​នៅ​ក្របខណ្ឌBundesliga មុន​ពេល​មាន​ការ​ផ្អាក​សកម្មភាព​ប្រកួតនៅ​ទូទាំងពិភព​លោក។

        Werner ចង់​ផ្ទេរមក​លេងនៅ​អង់គ្លេស​ ស្របពេល​ក្លឹប​Liverpool គឺជា​ក្លឹប​មួយក្នុងចំណោម​ក្រុមជា​ច្រើន​ដែល​ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរកីឡាករ​រូបនេះ។

        បើទោះបីជាការ​ផ្ទេរចេញ​នេះអាចនឹង​មាន​ការ​ប្រជែង​ពី​ក្លឹប​ Man Utd ​និង Chelsea ប៉ុន្តែ​​ប្រធាន​ក្លឹប Leipzig លោក Markus Krosche បានព្រមានក្លឹបដែលចង់ផ្ទេរថា ខ្សែប្រយុទ្ធរូបនេះប្រហែលជា​ត្រូវ​បង្ខំចិត្ត​បន្តនៅជាមួយក្លឹបនេះតទៅទៀត។

        លោក​ Markus បាន​និយាយថា “​វាច្បាស់ណាស់ថា Timoបានទាក់ទាញចំណាប់អារម្មណ៍​ពី​ក្លឹបផ្សេងៗ ចំពោះទម្រង់លេង​ដ៏ល្អ​ដែលអាចរកបានគ្រាប់បាល់និង​ការ​បង្កើត​ឱកាស​ផ្សេងជាដើម។ប៉ុន្តែផែនការ​ផ្ទេរ​ផ្សេងៗអាចនឹង​ត្រូវ​បាន​រំខានដោយសារបញ្ហាកូរ៉ូណា៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16