ស្ថាប័ន UEFA សម្រេចផ្អាកការប្រកួតក្របខណ្ឌ Champions League និង Europa League ជាផ្លូវការ

    ស្ថាប័នគ្រប់បាល់ទាត់UEFA បានសម្រេចផ្អាកកាលវិភាគប្រកួតក្របខណ្ឌ CL ជាផ្លូវការ ដោយមិនបានកំណត់កាលបរិច្ឆេទនៃការចាប់ផ្តើមប្រកួត។ UEFA បានប្រកាសថា ការប្រកួតនៃក្របខណ្ឌ Champions League ក្របខណ្ឌ Europa League និងការប្រកួតក្របខណ្ឌ Champions League នារីត្រូវបានផ្អាក។
    សេចក្តីសម្រេចនេះបានកើតមាន បន្ទាប់ពីកិច្ចប្រជុំសមាគមក្លឹបបាល់ទាត់នៅអឺរ៉ុបដែលព្យាយាមស្វែងរកដំណោះស្រាយចំពោះវិបត្តិជំងឺកូរ៉ូណា ដែលធ្វើឲ្យផលប៉ះពាល់ដល់វិស័យបាល់ទាត់។
    ការប្រកួតក្នុងក្របខណ្ឌទាំងបីនេះ គ្រោងចាប់ផ្តើមនៅខែឧសភា ហើយការផ្អាកសកម្មភាពនេះ មានន័យថា UEFA មិនដឹងថា នៅពេលនេះការប្រកួតបាល់ទាត់នឹងចាប់ផ្តើមជាថ្មីនោះទេ ប៉ុន្តែទទួលស្គាល់ថា រដូវកាលប្រកួតនៅឆ្នាំនេះនឹងមិនអាចបញ្ចប់ត្រឹមខែមិថុនាបានទេ។
    ប៉ុន្តែការប្រកួតក្របខណ្ឌ Champions League នៅរដូវកាលក្រោយទំនងជាមានការប្រែប្រួលច្រើន ខណៈគ្មានពេលវេលាសម្រាប់ការប្រកួតជម្រុះដែលគ្រោងចាប់ផ្តើមនៅខែកក្ដដា ហើយការប្រកួតដណ្តើម European Cup ថ្មីអាចនឹងវិលទៅរកប្រព័ន្ធជម្រុះចាស់វិញ៕
 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81