ចិននឹងបើកក្រុងវូហានឡើងវិញនៅថ្ងៃ ៨ មេសា ខណៈពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩

ក្រុមមន្រ្តីបាននិយាយថា ការបិទទ្វារទីក្រុងវូហាន ដែលជាចំណុចផ្ទុះវីរុសកូរ៉ូណា នឹងត្រូវដកចេញនៅថ្ងៃទី៨ ខែមេសា។ នេះយោងតាម BBC ចេញផ្សាយនៅថ្ងៃពុធនេះ។

ការរឹតបន្តឹងការធ្វើដំណើរនៅក្នុងខេត្តហ៊ូប៉ី ដែលមានទីក្រុងវូហានជាទីរួមខេត្ត បានដកការរឹតបន្តឹងរបស់ខ្លួននៅពាក់កណ្តាលយប់ថ្ងៃអង្គារម្សិលមិញ សម្រាប់ប្រជាជនដែលមានសុខភាពល្អ។

មានត្រឹមមួយករណីថ្មីប៉ុណ្ណោះត្រូវបានរាយការណ៍នៅក្នុងទីក្រុងវូហានកាលពីថ្ងៃអង្គារ ក្រោយរយៈពេលស្ទើរមួយសប្តាហ៍ដែលគ្មានករណីថ្មីបានកើតឡើង៕

 

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81