លោកស្រីស៊ូជីអំពាវនាវឱ្យប្រជាជនកុំភ័យស្លន់ស្លោ ក្រោយមីយ៉ាន់ម៉ាប្រកាសករណីកូវីដ១៩ភ្លាមមនុស្សផ្អើលទិញស្បៀងទុកភ្លែត

ទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជីកាលពីថ្ងៃអង្គារបានជំរុញឱ្យប្រជាជនកុំភ័យស្លន់ស្លោចំពោះការបញ្ជាក់របស់ក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទអំពីករណី២នៃជំងឺកូវីដ១៩លើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា។

លោកស្រីបានធានាដល់ប្រជាជនថា ជំងឺដ៏ប្រល័យនេះគឺអាចព្យាបាលបាន ហើយអាចព្យាបាលបានដរាបណាពួកគេធ្វើតាមដំបូន្មានរបស់អ្នកជំនាញសុខភាព។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិរយៈពេល ៧ នាទីរបស់លោកស្រីមេដឹកនាំរបស់មីយ៉ាន់ម៉ាបានអំពាវនាវឱ្យប្រជាជនឈប់ភ័យស្លន់ស្លោ ខណៈដែលមនុស្សមួយចំនួនបានប្រញាប់ទៅហាងលក់គ្រឿងទេសទិញអីវ៉ាន់ស្ដុកទុក បន្ទាប់ពីការប្រកាសរបស់ក្រសួងកាលពីល្ងាចថ្ងៃចន្ទ។

អ្នកស្រីបន្តថា៖ "មីយ៉ាន់ម៉ាគ្មានឱកាសខ្វះខាតស្បៀងអាហារឡើយ ដូច្នេះការទិញទាំងភ័យស្លន់ស្លោនឹងធ្វើឱ្យមនុស្សឆ្លងវីរុសកាន់តែច្រើនឡើងៗ ។ រដ្ឋាភិបាលមិនមានផែនការបិទផ្សារទំនើបនិងទីផ្សារប្រពៃណីនោះទេ"។

លោកស្រីអ៊ុងសាន ស៊ូជី ក៏បានជម្រុញឱ្យប្រជាជនទៅរកអាជ្ញាធរ ប្រសិនបើពួកគេមានរោគសញ្ញាទាក់ទងនឹងជំងឺរលាកសួតដូចជាគ្រុនក្តៅ ក្អក ឬដង្ហើមខ្លីៗ៕ ប្រភព៖ Myanmar Times 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16