adverise with khmeread 87f2800c a109 4eb1 9c1e dcc1eec0c476

លោក រ័ត្ន ស្រ៊ាង ក្តុកក្តួល​នឹក​ដល់​ស្រុក​ដែលជា​ភូមិកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​

     ភ្នំពេញ ៖ ឆ្លៀត​ក្នុងឱកាស​បំពេញបេសកកម្ម​នៅលើ​ទឹកដី​ខេត្តបន្ទាយមានជ័យ​​នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​បាន​ដឹកនាំ​ក្រុមការងារ រួមជាមួយ​អំណោយ​ជា​ថវិកា​៣​លាន​៦​សែន​រៀល អង្ករ​៦​កា​រ៉ុង មី​៦​កេស ទឹក​ផ្លែឈើ​៦​កេស ត្រីខ ៦​យួរ ទឹកត្រី​៦​យួរ ទឹក​ស៊ី​អី​វ​៦​យួរ ប្រេងសណ្តែក​៣​ដប ទៅ​ជួប​សួរសុខទុក្ខ​និង​ចែកជូន​គ្រួសារ​ទីទ័លក្រ​ចាស់ជរា និង​គ្រួសារ​ពិការភ្នែក​ពីរ​នាក់​ឳ​ពុក​កូន ចំនួន​បី​គ្រួសារ ដែល​បាន​សន្យា​ជួយ​ផ្គត់ផ្គង់​ជីវភាព​ពួកគាត់​អស់​មួយជីវិត​របស់លោក ។​

     លោក​ឧ​ត្ត​ម​សេនីយ៍ ​រ័ត្ន ស្រ៊ាង ​មានប្រសាសន៍ថា នៅពេល​លោក​មានជីវិត លោក​នៅតែ​ឧបត្ថម្ភ​អង្ករ​និង​ថវិកា​ជូន​ដល់​ពួកគាត់​និង​កូន​គាត់​រហូត​។ គិត​មកទល់ពេលនេះ លោក​បាន​ឧបត្ថម្ភ​ពួកគាត់​បាន​ជាង​៦​ឆ្នាំ​ហើយ តាំងពី​លោក​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

     លោក​បន្តថា អំណោយ​នោះ​ដោយបាន​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ការុង​និង​ថវិកា​២០​ម៉ឺន​រៀល ជា​រៀងរាល់ខែ​។ ក្រៅពីនេះ លោក​បាន​ចែក​ថិ​វិកា​បន្ថែម​ជូន​ដល់​ចាស់ៗ​និង​ក្មេងៗ​ដែល​បាន​ជួប​ជាក់ស្តែង​នៅ​ទីកន្លែង​ដែល​លោក​ទៅដល់ ក្នុងនោះ​ជូន​ចាស់ៗ​ម្នាក់​មួយ​ម៉ឺន​រៀល និង​ក្មេងៗ​ម្នាក់​៥​ពាន់​រៀល។​

     ប្រជាពលរដ្ឋ​ទាំងបី​គ្រួសារ​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ជួយឧបត្ថម្ភ​មួយជីវិត​ឯកឧត្តម​រួមមាន​ ៖ ១- គ្រួសារ​លោកតា អ៉ឹ​ម ផ្លែ​ក អាយុ​៨៧​ឆ្នាំ ពិការភ្នែក​ទាំងពីរ​(​ប្រពន្ធ​ស្លាប់ចោល​) រស់នៅ​ជាមួយ​កូនស្រី​ពិការភ្នែក​ដូចគ្នា ក្នុងភូមិ​អង្គារ​បុស្ស ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​២- លោកយាយ ហុក តោ​ត អាយុ​៧៩​ឆ្នាំ មេម៉ាយ​ទីទ័លក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុងភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​និង​៣-  លោកតា គង់ រស់ អាយុ ៨៧​ឆ្នាំ (​ប្រពន្ធ​ទើប​ស្លាប់ចោល​) ចាស់ជរា​ទីទ័លក្រ​គ្មាន​ទីពឹង​រស់នៅ​ក្នុងភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់