ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ៖ បុរសម្នាក់ស្លាប់នៅលើឡានក្រុងនៅចិន គឺបណ្តាលមកពីវីរុសឈ្មោះ Hanta សាហាវជាងកូវីដ១៩

បុរសម្នាក់ ដែលស្លាប់នៅលើរថយន្ដក្រុងមួយនៅប្រទេសចិន បានធ្វើតេស្តឃើញមេរោគវីរុសមួយ ដែលមានគ្រោះថ្នាក់ជាង កូវីដ១៩ ដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ជនរងគ្រោះបានស្លាប់នៅលើឡានក្រុងមួយនៅឯខេត្តសានទុង ខណៈពេលដែលគាត់ធ្វើដំណើរទៅធ្វើការ ហើយត្រូវបានគេរកឃើញថាបានផ្ទុកនូវវីរុសហាន់តា (Hantavirus)។

ព័ត៌មាននៃការស្លាប់នេះកើតឡើងនៅពេលដែលប្រទេសនេះកំពុងដកការរឹតបន្តឹងលើការដាក់ប្រជាជននៅដាច់ដោយឡែកពីគ្នា ដើម្បីដោះស្រាយជាមួយនឹងវីរុសកូរ៉ូណា ដែលបានផ្ទុះឡើងក្នុងទីក្រុងវូហាន។

កាលពីថ្ងៃម្សិលមិញនេះកាសែត Global Times របស់ចិន បានជូនដំណឹងដល់អ្នកតាមដានរបស់ខ្លួននៃហេតុផលនៅពីក្រោយការស្លាប់របស់បុរសរូបនោះនៅលើបណ្តាញសង្គម ដោយបង្ហោះសារនៅលើ Twitter ថា "គាត់ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសហាន់តា។ មនុស្ស ៣២នាក់ផ្សេងទៀតនៅលើរថយន្តក្រុងត្រូវបានធ្វើតេស្តដូចគ្នា"។ ឧបទ្ទវហេតុនេះ បានបង្កឱ្យមានការភ័យស្លន់ស្លោពាសពេញប្រទេសចិន ជាមួយនឹងទិន្ននាការពាក្យស្លោក #hantavirus កំពុងចែកចាយពាសពេញបណ្តាញសង្គមចិន។

ក្រុមអ្នកជំនាញបានអះអាងជាសាធារណៈថា នេះមិនមែនជាវីរុសថ្មីទេ ហើយត្រូវបានគេគិតថាឆ្លងពីសត្វមកមនុស្សនៅក្នុងស្ថានភាពដ៏កម្រ មិនដូច កូវីដ-១៩ ដែលបានបង្កឱ្យមានការរីករាលដាលជាជំងឺរាតត្បាតនោះឡើយ។

អ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែតលោកវេជ្ជបណ្ឌិត Sumaiya Shaikh បានសរសេរថា "វីរុសហាន់តាបានលេចឡើងដំបូងក្នុងឆ្នាំ១៩៥០ ក្នុងសង្គ្រាមអាមេរិក-កូរ៉េ ក្នុងប្រទេសកូរ៉េ (ទន្លេហាន់តាន់)។

គាត់បានបញ្ជាក់ថា "វាឆ្លងពីសត្វកណ្តុរ ប្រសិនបើមនុស្សលេបសារធាតុរាវក្នុងខ្លួនរបស់វា។ ការឆ្លងពីមនុស្សទៅមនុស្សគឺពិតជាកម្រខ្លាំងណាស់។ សូមកុំភ័យស្លន់ស្លោ លើកលែងតែអ្នកមានគម្រោងបរិភោគកណ្តុរប៉ុណ្ណោះ"។

ទោះបីជាវីរុសហាន់តា កម្រកើតមានក៏ដោយ ក៏វាមានអត្រាស្លាប់ដល់ទៅ ៣៨ភាគរយឯណោះ។ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺអាមេរិក (CDC)៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81