ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនតោន៣គ្រាប់ក្នុងទន្លេសាប

ភ្នំពេញ ៖ គ្រាប់មីនតោនចំនួន០៣គ្រាប់ដែលសល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចក្នុងទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង១០ នាទីព្រឹក។

សមត្ថកិច្ចនិយាយថា គ្រាប់មីនតោនមាន២ប្រភេទ គឺ ១-គ្រាប់មីនតោន ម៉ាក TMN 46 របស់ប្រទេសអតីតសហភាពសូវៀត ១គ្រាប់ និង២. គ្រាប់មីនតោន  ម៉ាកTM 46 របស់ប្រទេសអតីតសហភាពសូវៀតដូចគ្នាចំនួន០២គ្រាប់ សរុបចំនួន០៣គ្រាប់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍សហការជាកម្លាំងអង្គការស៊ីម៉ាក់ មកដោះយកគ្រាប់មីនខាងលើរួចរាល់ និង ប្រគល់គ្រាប់មីនខាងលើជូនកម្លាំងអង្គការស៊ីម៉ាក់ ចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16