តារាបាល់ទាត់ប្រេស៊ីល Hulk រៀបការយ៉ាងតក់ក្រហល់ជាមួយក្មួយស្រីរបស់អតីតប្រពន្ធ ដើម្បីបានទិដ្ឋាការស្នាក់នៅចិនជាមួយគ្នា

តារាឆ្នើមប្រេស៊ីល Hulk ត្រូវបានគេរាយការណ៍ថា បានរៀបការជាមួយក្មួយស្រីរបស់អតីតភរិយារបស់គាត់ បន្ទាប់ពីអ្នកទាំងពីរទើបនឹងបានបើកចំហទំនាក់ទំនងរបស់ពួកគេកាលពីខែធ្នូកន្លងទៅ។

ខ្សែប្រយុទ្ធរូបនេះ បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ១២ឆ្នាំរបស់គាត់ជាមួយ Iran Angelo កាលពីខែកក្កដាឆ្នាំមុន ហើយសេចក្តីរាយការណ៍ពីទំនាក់ទំនងរបស់គាត់ជាមួយនឹងក្មួយស្រីអតីតប្រពន្ធខ្លួន នាង Camila Angelo បានលេចឡើងមិនយូរនោះឡើយក្រោយពីការលែងលះ។

តារាបាល់ទាត់វ័យ ៣៣ឆ្នាំរូបនេះ បានបង្កឱ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងជាមួយនឹងនាង Camila ៣១ឆ្នាំ បន្ទាប់ពីគាត់បានសរសេរពាក្យ "បានរៀបការ" នៅលើជីវប្រវត្តិបណ្តាញសង្គមរបស់ខ្លួន។

យោងតាមរបាយការណ៍ពីកាសែតអាហ្សង់ទីន Infobae បានឱ្យដឹងថា "អាពាហ៍ពិពាហ៍តក់ក្រហល់" នេះ បានកើតឡើងដោយសារតែការពិតដែលនាង "Camila ត្រូវការទិដ្ឋាការប្រសិនបើនាងចង់ស្នាក់នៅក្នុងប្រទេសចិនជាមួយ Hulk"។

គូស្នេហ៍មួយគូនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយគ្នានៅលើបណ្តាញសង្គម ដែលពួកគេបានសម្ញែងពីចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេយ៉ាងច្បាស់ទៅដល់មហាជន។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ មានកូន ៣នាក់ជាមួយអតីតភរិយារបស់គាត់ឈ្មោះ Ian, Tiago, និង Alice៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81