បើកឡានសាំងយ៉ុងលឿនពេកជ្រុលទៅបុកឡានពេទ្យកំពុងដឹកអ្នកជំងឺឈឺធ្ងន់

ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យព្រះកុសមៈកំពុងដឹកអ្នកជំងឺឈឺធ្ងន់ យកទៅសង្គ្រោះ ក៏ត្រូវបានរថយន្តសាំងយ៉ុងមួយគ្រឿងបុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ចំណុចស្តុបបឹងកក់ ផ្លូវR6 កែងផ្លូវលេខR5 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AF-5864 បើកបដោយបុរសម្នាក់។ ឯរថយន្តរងគ្រោះជារថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យព្រះកុសមៈ ពាក់ស្លាកលេខ រដ្ឋ១២ 2-0663 កំពុងដឹកអ្នកជំងឺឈឺធ្ងន់ទៅសង្គ្រោះ។ 

ប្រភពបានបន្តថា រថយន្តបង្កធ្វើដំណើរតាមបណ្ដោយផ្លូវលេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ ឯរថយន្តសង្គ្រោះបន្ទាន់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ R5 ទិសដៅពីលិចទៅកើត បើកស៊ីរ៉ែនសុំផ្លូវដើម្បីដឹកអ្នកជំងឺយកទៅមន្ទីរពេទ្យ។ ស្របពេលនោះដែលមកដល់ចំណុចកើតហេតុស្តុបបឹងកក់រថយន្តសង្រ្គោះបានបត់ឆ្លងផ្លូវក៏ត្រូវរថយន្តសាំងយ៉ុង មកបុកពេញទំហឹង ចំពាក់កណ្ដាលរថយន្តប៉ើងទៅកល់ខឿនសួនច្បារតែម្ដង។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តទាំង២គ្រឿងយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ និង បានហៅរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកអ្នកជំងឺយកទៅសង្គ្រោះបន្តទៀត៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16