លើកទីមួយលើលោក! អ្នកឯកទេសខាងរោគសាស្ត្រអូស្ត្រាលីណែនាំឱ្យលាងបន្លែផ្លែឈើជាមួយសាប៊ូដើម្បីកម្ចាត់កូវីដ១៩

អ្នកឯកទេសខាងរោគសាស្ត្រម្នាក់បានបញ្ជាក់ថា រាល់ផ្ទៃទាំងអស់គឺគ្រោះថ្នាក់ នៅពេលនិយាយដល់កូវីដ១៩ ហើយអ្នកដើរផ្សារគួរតែយកចិត្តទុកដាក់ទៅលើបន្លែ និងផ្លែឈើដែលរក្សាទុកក្នុងកន្លែងត្រជាក់។

ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Sydney លោក Timothy Newsome ជំនាញខាងមេរោគឆ្លង វ៉ាក់សាំង និងវីរុស បានតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈការរឹតត្បិតជុំវិញជំងឺកូវិដ១៩កំពុងត្រូវបានពង្រឹងយ៉ាងតឹងរ៉ឹងនៅអូស្ត្រាលី។

គាត់និយាយថា ខណៈវីរុសអាចរស់នៅលើផ្ទៃបាន ម្ចាស់ហាងដែលលក់គ្រឿងទេសពេញមួយសប្ដាហ៍ទល់មួយសប្ដាហ៍គួរតែប្រុងប្រយ័ត្នការទុកដាក់បន្លែ និងផ្លែឈើ ខណៈអតិថិជនបានប៉ះវាពីដៃមួយទៅដៃមួយ។

លោកបកស្រាយថា "យើងត្រូវចងចាំថា រាល់ផ្ទៃទាំងអស់ គឺសុទ្ធតែគ្រោះថ្នាក់។ មិនថាផ្ទៃអ្វីនោះទេ វាសុទ្ធតែមានគ្រោះថ្នាក់។ យើងមិនអាចមើលឃើញហានិភ័យទេ ដោយសារការប៉ះពាល់ពីម្នាក់ទៅម្នាក់ យ៉ាងណាមិញវាគឺជាការសំខាន់ដែលត្រូវប្រុងប្រយ័ត្ន"។

លោកបាននិយាយថា ចំណាត់ការល្អបំផុតគឺត្រូវលាងបន្លែផ្លែឈើជាមួយសាប៊ូភ្លាមក្រោយពេលយកមកដល់ផ្ទះ មិនអាចគ្រាន់តែពឹងលើការចម្អិនឱ្យឆ្អិនល្អ នឹងជួយសម្លាប់មេរោគនោះទេ។ 

លោកបន្តថា "ត្រូវលាងពួកវាជាមួយទឹកសាប៊ូក្តៅឧណ្ហៗ ដូចរបៀបដែលអ្នកលាងដៃនឹងសាប៊ូដែរ"៕ ប្រភព៖ Daily Mail

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16