ដូនចាស់ម្នាក់បាត់បង់ជីវិត និងរបួស៥នាក់ ក្នុងគ្រោះអគ្គីភ័យនៅខណ្ឌទួលគោក

ភ្នំពេញ ៖ គ្រោះអគ្គីភ័យមួយ បានឆក់យកជីវិតដូនចាស់ម្នាក់ និង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ផ្លូវលេខ២២១ កែងផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោក។ 

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ​ យន ស្រ៊ឹប ភេទស្រី អាយុ៧១ឆ្នាំ។ មូលហេតុធ្លាក់ដបសាំងបណ្តាលឱ្យមានអគ្គីភ័យ។ ផ្ទះល្វែងដែលឆេះដំបូង ទំហំ ៤ម៉ែត្រ គុណនឹង៧ម៉ែត្រ។ ឆេះផ្ទះលេខ35Aផ្នែកខាងក្រោមព្រមទាំងសម្ភារៈប្រើប្រាស់ និងប្រកបអាជីវកម្មអស់ទាំងស្រុងនិងម៉ូតូចំនួ​ន៣គ្រឿង ហើយបានបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងចំនួ​ន៤ផ្ទះជាប់គ្នា។

ប៉ូលិសបន្តថា​ ជនរងគ្រោះដែលស្លាប់ឈ្មោះ យន ស្រ៊ឹប ភេទស្រី អាយុ៧១ឆ្នាំ និងរបួស​មនុស្ស​៥នាក់ (ស្រី៤នាក់) រួមមាន​ ១-ឈ្មោះ អ៊ួ​ន សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងកាត់ដេរ, ២-ឈ្មោះ ស៊ូ ស៊ីថា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកាត់ដេរ, ៣-ឈ្មោះ អ៊ួ​ន ភឿនលីលីហ្សា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ៤-ឈ្មោះ អ៊ួ​ន ភឿនលីលីកា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស និង៥-ឈ្មោះ គៀត ឡាង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទះរងគ្រោះ ប្រកបមុខរបរលក់ដូរ អីវ៉ាន់ចាប់ហួយ រួមមានលក់សាំងដបផងដែរ។ បន្ទាប់មក រលំដបសាំង បង្កជាអណ្ដាតភ្លើងឆាប់យ៉ាងរហ័ស ឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយប៉ូលិសការិយាល័យ បង្រកាពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃរាជធានីភ្នំពេញ បានប្រាប់ថា ក្នុងហេតុការណ៍នេះ គឺគួរឱ្យសោកស្ដាយបំផុត ដោយបង្កឱ្យមាន មនុស្សចំណាស់ម្នាក់បាត់បង់ជីវិត អាយុប្រហែស៧០ឆ្នាំ នៅក្នុងផ្ទះកើតហេតុ នៅជាន់លើ និងមនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាលបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81