នាយករដ្ឋមន្ត្រីចិនព្រមានអាជ្ញាធរមូលដ្ឋានកុំឱ្យលាក់បាំងព័ត៌មានអំពីករណីឆ្លងកូវីដ១៩ថ្មីៗ

នាយករដ្ឋមន្ត្រីចិន លី កេឈាំង បានព្រមានមន្ត្រីមូលដ្ឋានកុំឱ្យលាក់បាំងអំពីករណីឆ្លងកូវីដ១៩ថ្មីៗ ក្រោយប្រទេសចិនរាយការណ៍ករណីឆ្លងសូន្យជាច្រើនថ្ងៃជាប់គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃពុធទី២៥មីនា។

លោកលីកាលពីថ្ងៃចន្ទបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន "ស្វែងរកការពិតពីអង្គហេតុ" និង ត្រូវ "បើកទូលាយនិងមានតម្លាភាព" ក្នុងការបញ្ចេញព័ត៌មានអំពីជំងឺរាតត្បាត។ 

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់រដ្ឋាភិបាលបង្ហោះលើអនឡាញកាលពីថ្ងៃអង្គារបានឱ្យដឹងថា លោកលីបានប្រាប់មន្ត្រីជាន់ខ្ពស់ដែលមានភារកិច្ចកម្ចាត់កូវីដ១៩អំឡុងកិច្ចប្រជុំមួយ យ៉ាងដូច្នេះថា "ការបើកទូលាយនិងមានតម្លៃភាពមានន័យថាករណីថ្មីត្រូវតែរាយការណ៍ នៅពេលណាដែលរកឃើញ។ បើមានគឺត្រូវរាយការណ៍។ មិនត្រូវលាក់ព័ត៌មានឬមិនរាយការណ៍ប្រាប់ថ្នាក់លើនោះទេ"៕ ប្រភព៖​ CNN

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16