ទីក្រុងឡុងដ៍និងម៉ាឌ្រីដប្រឈមអត្រាស្លាប់ដោយសារកូវីដ១៩ខ្ពស់ជាងតំបន់ Lombardy របស់អ៊ីតាលី តែញូវយ៉កអាចមានអត្រាស្លាប់ខ្ពស់ជាងតំបន់ទាំងបីទៀត

ទីក្រុងឡូងដ៍និងម៉ាឌ្រីដកំពុងប្រឈមនឹងការផ្ទុះជំងឺកូវីដ១៩អាក្រក់ជាងតំបន់ Lombardy របស់អ៊ីតាលី ដោយចំនួនអ្នកស្លាប់កើនឡើងទ្វេដងរាល់ពីរថ្ងៃម្តង ប៉ុន្តែអត្រាស្លាប់នៅញូវយ៉កអាចនឹងវ៉ាដាច់តំបន់ទាំងបីនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៥មីនា។ 

ការវិភាគថ្មីអំពីចំនួនអ្នកស្លាប់បានបង្ហាញ ចំនួនអ្នកស្លាប់នៅទីក្រុងអ៊ីតាលីមួយចំនួនគឺមានល្បឿនលឿនជាងឆ្ងាយណាស់ធៀបនឹងអត្រាស្លាប់នៅទូទាំងប្រទេសអ៊ីតាលីទាំងមូល។ 

ក្នុងទីក្រុងឡុងដ៍ ចំនួនអ្នកស្លាប់កើនឡើងទ្វេដងរាល់ពីរថ្ងៃម្តង។ នេះយោងតាមការស្រាវជ្រាវដោយកាសែត Financial Times។ 

ការស្លាប់បាត់បង់អាយុជីវិតមនុស្សដោយសារជំងឺរាតត្បាតនេះនៅតែបន្តកើនឡើងទូទាំងសកលលោក ខណៈមនុស្សជាង ៤១៥.០០០ នាក់បានឆ្លងជំងឺកាចសាហាវនេះ និង ជាង ១៨.០០០ នាក់បានស្លាប់។ 

តំបន់ Lombardy របស់អ៊ីតាលីបានជំនួសទីក្រុងវូហានរបស់ចិន ក្នុងនាមជាតំបន់រងផលប៉ះពាល់អាក្រក់បំផុតនៅក្នុងពិភពលោក ខណៈអាជ្ញាធរក្នុងប្រទេសអឺរ៉ុបមួយនេះប្រកាសថា មនុស្ស ៧៤៣ នាក់បានស្លាប់ក្នុងអ៊ីតាលីកាលពីថ្ងៃអង្គារ ដោយនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើង ៦.៨២០ នាក់។

សោកនាដកម្មនៃមេរោគឆ្លងរាតត្បាតយ៉ាងរហ័សនេះបានបង្ហាញថា រដ្ឋធានីម៉ាឌ្រីដនិងទីក្រុងឡុងដ៍អាចនឹងក្លាយជាចំណុចឆ្លងអាក្រក់បំផុតបន្ទាប់ពីអ៊ីតាលី ក្រោយចំនួនអ្នកស្លាប់បានកើនឡើងទ្វេដងរៀងរាល់ពីរថ្ងៃម្តងនៅក្នុងរដ្ឋធានីទាំងពីរនេះ។ 

ក្នុងចក្រភពអង់គ្លេស អ្នកជំងឺ ៨៧ នាក់បានស្លាប់ក្នុងពេលតែមួយរាត្រី ក្នុងនោះមាន ២១ នាក់ស្លាប់នៅទីក្រុងឡុងដ៍។ ចំនួនអ្នកស្លាប់នៅចក្រភពអង់គ្លេសបានកើនឡើង ៦ ដងក្នុងអំឡុងរយៈពេលតែ១សប្តាហ៍។ 

ហើយនៅអេស្ប៉ាញ ទាហានអេស្ប៉ាញត្រូវបានបញ្ជាឱ្យចេញមកជួយប្រយុទ្ធនឹងជំងឺកូវីដ១៩ ខណៈចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើងដល់ ៣.៤៣៤ នាក់ និងឆ្លងកើនឡើងជាង ៤៧.៦០០ នាក់។ 

នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់កើនឡើងសន្សឹមៗធៀបនឹងប្រទេសដទៃ ប៉ុន្តែអត្រាស្លាប់នៅញូវយ៉កគឺខ្ពស់ជាងគេបំផុត ដែលនេះអាចបង្ហាញថា ចំនួនអ្នកស្លាប់នៅទីក្រុងមួយនេះនឹងវ៉ាដាច់ទីក្រុងម៉ាឌ្រីដក្នុងពេលឆាប់ៗខាងមុខ។ 

មានមនុស្សជាង ១២.០០០ នាក់បានឆ្លងកូវីដ១៩នៅទីក្រុងញូវយ៉ក និងស្លាប់ ១២៥ នាក់៕ ប្រភព៖ Daily Mail

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81