ចិនបើកតំបន់ទេសចរណ៍ទាក់ទាញធំៗមួយចំនួនឱ្យភ្ញៀវចូលទស្សនាឡើងវិញ ក្រោយបិទមួយរយៈដើម្បីកម្ចាត់កូវីដ១៩

ទីតាំងទេសចរណ៍ល្បីៗបំផុតរបស់ចិនមួយចំនួនបានបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយបិទជិត២ខែដើម្បីបញ្ឈប់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៥មីនា។ 

ទ្វារមហាកំផែងចិនក្នុងក្រុងប៉េកាំងមួយផ្នែកបានបើកឡើងវិញកាលពីថ្ងៃអង្គារ ខណៈទាហានដីឥដ្ឋនៅស៊ីអានបានស្វាគមន៍ភ្ញៀវទីមួយកាលពីថ្ងៃពុធ បន្ទាប់ពីបិទមួយរយៈ។ 

ទីតាំងទេសចរណ៍ស្រស់ស្អាតដទៃទៀត រួមមានបឹងខាងលិច ប៉មកានតុង និងពុទ្ធបដិមាយក្សឡេសាន ក៏បានបើកទ្វារស្វាគមន៍ភ្ញៀវផងដែរ។ ប៉ុន្តែសួនកម្សាន្ត Disneyland នៅក្រុងសៀងហៃ វាំង Potala Palace និង វាំងបុរាណចិនក្នុងក្រុងប៉េកាំង នៅបន្តបិទនៅឡើយ៕ ប្រភព៖ Daily Mail 


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16