adverise with khmeread E0666a67 41f3 4d7b 83f9 89a284c81545

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​

     ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់សីលា​សហការ​ជាមួយ​ប៉ូលិស​ខេត្ត​ចាប់ខ្លួន​នៅ​ម៉ោង ២​រសៀល​ថ្ងៃទី​២៦​មីនា​នេះ តាម​ដីកា​តុលាការ​ព​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា។​

      ប៉ូលិស​និយាយថា កម្លាំង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ស្រុក​កំពង់​សិលា បាន​ស្រាវជ្រាវ​អនុ​វរ​ត្ត​ដីកា ដីកា​បង្គាប់​ឲ្យ​ចាប់​-​ឃុំខ្លួន លេខ​១០៨៩ ដ​.​ច​.​ខ​/១៥ ចុះ​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៥។​

      ប៉ូលិស​បន្តថា  ជនសង្ស័យ​ឈ្មោះ សៀង ចាន់​ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​វាល ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កាលពី​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៥។​

      បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​បន្ត​និតិ​វិធី នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់