ស្រីស្អាតជនជាតិអង់គ្លេសកើតកូរ៉ូណាអាយុ ១៩ ឆ្នាំស្លាប់ក្នុងមន្ទីរពេទ្យ ក្រោយប៉ងធ្វើអត្តឃាតព្រោះខ្លាចភាពឯកោ

ក្មេងជំទង់ស្រស់សោភាមួយរូប ដែលខ្លាចភាពឯកោក្រោយកើតជំងឺកូរ៉ូណា បានស្លាប់ ក្រោយប៉ងធ្វើអត្តឃាត។ នេះយោងតាមគ្រួសាររបស់នាងបានបញ្ជាក់យ៉ាងដូច្នេះ។ 

នាង Emily Owen ដែលជាមនុស្សរីករាយនិងមានមន្តស្នេហ៍ ដែលមានជំងឺផ្លូវចិត្ត "អូទីសឹម" ប្រចាំកាយផងនោះ បានស្លាប់ ក្រោយប៉ងធ្វើឃាត ព្រោះមិនអាចប្រឈមនឹងភាពឯកោក្នុងសង្គមបាន។ 

គ្រួសាររបស់យុវតីអាយុ ១៩ ឆ្នាំរូបនេះនិយាយថា​ Emily Owen ដែលធ្វើការជាអ្នកបម្រើវ័យក្មេង មិនអាចទ្រាំទ្រនឹងការរស់នៅដាច់ឆ្ងាយពីពិភពលោកទាំងមូលបានទេ ខណៈផែនការជាច្រើនរបស់នាងត្រូវលុបចោល និង ត្រូវនៅឯកោតែម្នាក់ឯងក្នុងមន្ទីរពេទ្យ។ 

គ្រួសាររបស់នាងទាមទារឱ្យមានការក្រើនរំលឹកបន្ថែមទៀត និង សូមគាំទ្រដល់មនុស្សដែលមានបញ្ហាសុខភាពផ្លូវចិត្តអំឡុងការផ្ទុះជំងឺរាតត្បាតនេះ។ 

នាង Emily Owen មកពីទីក្រុង Kings Lynn ខេត្ត Norfolk របស់អង់គ្លេស បានព្រមានទៅមនុស្សជាទីស្រឡាញ់ប៉ុន្មានថ្ងៃមុនពេលស្លាប់ យ៉ាងដូច្នេះថា "មនុស្សច្រើននាក់ទៀតនឹងស្លាប់ដោយសារសម្លាប់ខ្លួនអំឡុងពេលនេះច្រើនជាងជំងឺខ្លួនវាទៅទៀត"៕ ប្រភព៖ Daily Mail 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16