ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅអេស្ប៉ាញកើនឡើងលើសចិនហើយ

ក្រសួងសុខាភិបាលអេស្ប៉ាញបានប្រកាសកាលពីថ្ងៃពុធទី២៥មីនាថា ប្រទេសអេស្ប៉ាញមានអ្នកស្លាប់ចំនួន ៣.៤៣៤ នាក់ដោយសារជំងឺកូវីដ១៩។ នេះយោងតាម CNN។

នោះជាការកើនឡើងជាង ២៧% លើតួលេខកាលពីថ្ងៃអង្គារ។ បច្ចុប្បន្នប្រទេសនេះមានករណីឆ្លងសរុបចំនួន ៤៧.៦១០ ករណី។

នៅក្នុងប្រទេសចិន កន្លែងដែលមេរោគនេះបានចាប់ផ្តើមផ្ទុះឡើងមុនគេ មនុស្ស ៣.២៨១ នាក់បានស្លាប់នេះបើយោងតាមគណៈកម្មការសុខភាពជាតិចិន។

ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកគឺ ៦.៨២០ នាក់នេះបើយោងតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។

មន្ត្រីសុខាភិបាលជាន់ខ្ពស់អេស្ប៉ាញម្នាក់គឺលោក Fernando Simon បាននិយាយកាលពីថ្ងៃពុធថាលោករំពឹងថាចំនួនករណីកូវីដ១៩នឹងបន្តកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត៕ ប្រភព៖ CNN

adverise with khmeread