គិលានណុបដ្ឋាយិកាអ៊ីតាលីម្នាក់សម្លាប់ខ្លួនក្រោយឆ្លងកូវីដ១៩ ព្រោះមិនចង់ចម្លងឱ្យអ្នកដទៃទៀត

សហព័ន្ធគិលានណុបដ្ឋាយិកាអ៊ីតាលីបានលាតត្រដាងថា គិលានុបដ្ឋាយិកាអ៊ីតាលីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីតេស្ដវិជ្ជមានវីរុសកូរ៉ូណា និងភ័យខ្លាចចម្លងឱ្យទៅអ្នកផ្សេងទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៥មីនា។

Daniela Trezzi វ័យ ៣៤ ឆ្នាំកំពុងធ្វើការជួរមុខនៃវិបត្តិវីរុសកូរ៉ូណានៅមន្ទីរពេទ្យមួយក្នុងតំបន់ Lombardy ដែលជាតំបន់ឆ្លងអាក្រក់បំផុតរបស់អ៊ីតាលី។

សហព័ន្ធជាតិគិលានុបដ្ឋាយិកានៃប្រទេសអ៊ីតាលីបានបញ្ជាក់អំពីមរណភាពរបស់នាង និង បានបង្ហាញពីអារម្មណ៍ "ឈឺចាប់និងស្តាយស្រណោះ" នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារ។

សហព័ន្ធបាននិយាយថាគិលានុប្បដ្ឋាយិការូបនេះបានទទួលរងនូវ "ភាពតានតឹងយ៉ាងខ្លាំង" ពីព្រោះនាងបារម្ភថា នាងកំពុងចម្លងមេរោគនេះឱ្យអ្នកដទៃ ខណៈពេលកំពុងព្យាយាមគ្រប់គ្រងវិបត្តិនេះ។

រឿងនេះបានកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីបានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃទី ២៤ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មី ៧៤៣ នាក់ក្នុងរយៈពេលតែមួយថ្ងៃ ដែលធ្វើបាត់បង់អស់ក្តីសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ។

ទោះយ៉ាងណាចំនួនអ្នកឆ្លងសរុបបានកើនឡើងត្រឹមតែ ៨ ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីប្រទេសអ៊ីតាលីបានចុះបញ្ជីការស្លាប់លើកដំបូងរបស់ខ្លួននៅថ្ងៃទី ២១ ខែកុម្ភៈ៕ ប្រភព៖ Daily Mail


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16