កាណាដាត្រៀមជួយអ្នកបាត់បង់ការងារដោយសារកូវីដ១៩ក្នុងមួយខែ ១.៤០០ ដុល្លារ

កាណាដាបានអនុម័តកញ្ចប់ថវិកាសង្គ្រោះ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។

កញ្ចប់ថវិកានេះអនុញ្ញាតឱ្យរដ្ឋាភិបាលចំណាយប្រាក់ ១០៧ ពាន់លានដុល្លារកាណាដា (៧៥ ពាន់លានដុល្លារអាមេរិក) គិតជាជំនួយបន្ទាន់ និងជំរុញសេដ្ឋកិច្ចដើម្បីជួយប្រជាជនកាណាដាដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

គ្រប់គណបក្សទាំងអស់បានគាំទ្រច្បាប់នេះបន្ទាប់ពីការធ្វើវិសោធនកម្មបានលុបចោលបទប្បញ្ញត្តិជាច្រើន ដោយផ្តល់ឱ្យគណៈរដ្ឋមន្ត្រីនូវអំណាចមិនធ្លាប់មានពីមុនមក។ 

រដ្ឋាភិបាលបាននិយាយថាជនជាតិកាណាដាជិត១លាននាក់បានដាក់ពាក្យទាមទារអត្ថប្រយោជន៍សម្រាប់ការគ្មានការងារធ្វើកាលពីសប្តាហ៍មុន ដែលស្មើប្រហែល ៥% នៃកម្លាំងពលកម្មរបស់ប្រទេសកាណាដា។

ការស្ទង់មតិពីវិទ្យាស្ថាន Angus Reid បានរកឃើញថា គ្រួសារកាណាដាចំនួន ៤៤% មានម្នាក់បានបាត់បង់ការងារធ្វើដោយសារកូវីដ១៩។ មួយភាគបីនៃពួកគេបាននិយាយថា ពួកគេមានការព្រួយបារម្ភអំពីការខកខានការបង់រំលស់ ឬការបង់ថ្លៃជួល។

នាយករដ្ឋមន្រ្តី Justin Trudeau បានសន្យាជំរុញឱ្យអនុម័តច្បាប់នេះនៅសភាក្នុងសប្តាហ៍នេះឱ្យខាងតែបាន។ 

ច្បាប់នេះនឹងផ្តល់លុយសុទ្ធ ២០០០ ដុល្លារកាណាដា (១៤០០ដុល្លារអាមេរិក) ក្នុងមួយខែសម្រាប់រយៈពេល៤ខាងមុខ សម្រាប់ប្រជាជនដែលបាត់បង់ការងារធ្វើដោយសារកូវីដ១៩។ លុយនេះនឹងបានសម្រាប់អ្នកដែលកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែក អ្នកដែលជួយសមាជិកគ្រួសារដែលធ្លាក់ខ្លួនឈឺ អ្នកបាត់បង់ការងារធ្វើ ឬ អ្នកដែលមិនទទួលបានប្រាក់ខែពីថៅកែ៕ ប្រភព៖ BBC

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16