កម្មករសំណង់ឈោងដៃចាប់ទាញរន្ទាត្រូវចរន្តអគ្គិសនីឆក់បណ្ដាលឱ្យស្លាប់

ភ្នំពេញ ៖ ផ្ទះសង់ថ្មីស្ថិតនៅកៀកខ្សែកាប្លិ៍ភ្លើងនោះ នៅពេលដែលបុរសម្នាក់ជាកម្មករសំណង់ឈោងដៃចាប់ទាញរន្ទាក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឱ្យស្លាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅលើសំណង់ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមផ្លូវចូលវត្តតាំងកសាង ត្រង់ចំណុចទល់មុខផ្សារតាំងកសាង ភូមិចម្ការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ វន់ ផល្លា អាយុ២៧ឆ្នាំ ទើបមកស្នាក់នៅធ្វើការនៅក្នុងភូមិកើតហេតុ ខាងលើបានរយ:ពេល១ខែហើយគាត់មានស្រុកកំណើតនៅស្រុកពាមជរ៍ ខេត្តព្រៃវែង។

ប្រភពបានឱ្យដឹងថា ដំបូងជនរងគ្រោះរួមជាមួយកម្មករផ្សេងទៀត ត្រូវបានមេការប្រើឱ្យយោងរន្ទាដែក ឡើងទៅទុកនៅលើជាន់ទី២ផ្ទះល្វែងកំពុងធ្វើការជួសជុលនោះ ហើយផ្ទះល្វែងនោះមាន ទីតាំងស្ថិតនៅកៀកនឹងខ្សែកាប្លិ៍ភ្លើងដែលមានតង់ស្យុងខ្ពស់។  ខណ:នោះជនរងគ្រោះបានប្រើម៉ូទ័រយោងឡើង ហើយពេលយោងឡើងទៅដល់ខាងលើ ជនរងគ្រោះបានឈាងចាប់ទាញយករន្ទានោះដើម្បីទុកដាក់នៅលើផ្ទះនោះ ក៏ត្រូវបានខ្សែកាប្លិ៍ភ្លើងនោះឆក់បណ្ដាលឱ្យរងរបួសធ្ងន់។

បន្ទាប់មកមេការព្រមទាំងកម្មករសំណង់បាននាំគ្នាសែងយកទៅកប់ដីខ្សាច់ធូរបន្តិច រួចបានហៅរថយន្តសង្រ្គោះ ទៅដើម្បីដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។ ប៉ុន្តែពេលទៅដល់ក្រុមសង្រ្គោះមកដល់បានប្រាប់ថា «បុរសនោះស្លាប់បាត់ទៅហើយ»  ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច័យ រួចយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16