សង្ស័យរឿងចាញ់បោកប្រុសស្នេហ៍អស់លុយរាប់ម៉ឺនដុល្លារ ស្ត្រីម្នាក់ចងកសម្លាប់ខ្លួន

កំពង់ឆ្នាំង ៖ មានករណីស្ត្រីម្នាក់គិតខ្លីបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារ លេខ២០៣ សង្ស័យរឿងចាញ់បោកប្រុសស្នេហ៍អស់លុយរាប់ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើល នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារ ផាម៉ា ទីរួមខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនិយាយថា ស្រ្តីរងគ្រោះឈ្មោះ ម៉ៅ ដារ៉ាមី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយពេលពិនិត្យសាកសពរួចសមត្ថកិច្ចបានសន្និដ្ឋានថា « ស្រ្តីរូបនេះគិតខ្លីបានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នៅចន្លោះពីម៉ោង១២និង១៥នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០មិនពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ» តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

សមត្ថកិច្ចបន្តថា នៅព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានរថយន្តឡង់គ្រីស័រមួយគ្រឿងដឹកនារីរងគ្រោះមកដាក់នៅមុខសណ្ឋាគារ ផាម៉ា។ ក្រោយមករថយន្តនោះក៏ទៅបាត់ ,បន្ទាប់មកទៀត ក៏មានមនុស្ស៦នាក់មកតាមរកហើយសួរនាំមនុស្សធ្វើការនៅសណ្ឋាគារ ផាម៉ា តែពុំត្រូវបានអ្នកធ្វើការទម្លាយឱ្យដឹងថា «ស្រ្តីម្នាក់នោះដេកនៅផ្ទះសំណាក់នោះទេ»។ ក្រោយមកទៀតមនុស្សទាំង៦នាក់ ក៏បានចតរថយន្តនៅមុខសណ្ឋាគារជាប់គ្នានឹងសណ្ឋាគារកើតហេតុរួមទាំងបានជួលបន្ទប់តែបែរជាមនុស្សទាំង៦នាក់នេះ មិនព្រមចូលដេកគឺជួលចោល ។  

បើតាមប្រភពបានបង្ហើបឱ្យដឹងថា ការស្លាប់របស់ស្រ្តីរងគ្រោះគឺសង្ស័យថា មានការចាញ់បោកបុរសម្នាក់អស់លុយ ៣ ម៉ឺនដុល្លារ ហើយបុរសនោះយកលុយអស់ ១៧០០ ដុល្លារបន្ថែមទៀត ទើបកើតជំងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លីហើយសម្រេចចិត្តចងកសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ ជូនលោក រិន្ទ ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តីរបស់សាកសព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16