ឃាត់បុរស៣នាក់ប្រើកាំបិតប៉័ងតោ និងក្តារបន្ទះវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួស

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យ៣នាក់ក្នុងករណីហិង្សាដោយចេតនា ប្រើកាំបិតប៉័ងតោ និងក្តារបន្ទះវាយគ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួស ត្រង់ចំណុចតាមផ្លូវលេខ៩២ ភូមិច្រេសសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩ និង២០នាទី។

សមត្ថកិច្ចនិយាយថា ភាគីទី១-ឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន) បានវាយគ្នាជាមួយភាគីទី២មានគ្នា០២នាក់រួមមានឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ​របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ, របួសស្មាខាងស្តាំ, របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាល នៅមន្ទីរពេទព្រះកុសមៈ។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕


 

adverise with khmeread