adverise with khmeread Cb5b612e 1cf4 40d6 a64e 2a9edc8db1e2

យក​ពូថៅ​កាប់​គូទំនាស់​និង​ជញ្ជាំង​ផ្ទះ​គេ​២​ពូថៅ​គេ​ប្តឹង​ដាក់​គុ​​ក​

     កែប ៖ បុរស​ម្នាក់​មានទំនាស់​ពាក្យសម្តី​គ្នា​បាន​ទាញយក​ពូថៅ​ទៅ​កាប់​គូទំនាស់​មួយ​ពូថៅ​ឲ្យ​របួស​និង​ជ​ញ្ជាំ​ផ្ទះ​គេ​២​ពូថៅ​ត្រូវ​គូទំនាស់​ប្តឹង​ដាក់គុក កាលពី​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ​។​

     ប៉ូលិស​ការិយាល័យ​កណ្ដា​ល​ព្រហ្មទណ្ឌ​បាន​ឃាត់​បុរស​ខាងលើនេះ​កាលពី​ថ្ងៃទី​25​មីនាឆ្នាំ​2016​វេលា​ម៉ោង​6​ល្ងាច​បន្ទាប់ពី​ប្រើ​ហឹ​ង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​មួយ​កើតឡើង​នៅ​ចំណុច​អ៊ូ​ទឹក​ស្ថិត​ក្នុងភូមិ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​លឹម ខ្លឹង ភេទ​ប្រុស អាយុ​36​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​យក​ពូថៅ​ទៅ​កាប់​ជនរងគ្រោះ​ដល់ផ្ទះ​ចំនួន​មួយ​ពូថៅ​ឲ្រ​បួស​និង​កាប់​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ​ចំនួន​២​ពូថៅ​ថែមទៀត​។​

      ចំណែក​ជនរងគ្រោះ​ឈ្មោះ​ពេ ជ្រ  ធី  ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខ​របរ​កសិករ​រស់នៅ​ភូមិ​អង្កោល ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប។ ​មូលហេតុ ទំនាស់​ពាក្យសំដី​គ្នា​​ករណី​ខាងលើ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ថ្ងៃទី២៦ ​មីនា ឆ្នាំ២០១៦ ​វេលា​ម៉ោង៨​ព្រឹក ។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​យើង​បាន​ចាត់ចែង​កំលាំង​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​និង​បំពេញ​សុំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់