វិបតិ្តកូរ៉ូណាធ្វើឲ្យអនាគតរបស់Aubameyangមានស្ថេរភាពនៅក្លឹប Arsenal

        កិច្ចព្រមព្រៀងផ្ទេរដែលមានទឹកប្រាក់ជាច្រើនលានផោនត្រូវបានពន្យារខណ:វិបតិ្តវីរុសកូរ៉ូណាកំពុងវាយលុកពិភពលោក។គ្មាននណាម្នាក់ដឹង​ប្រាកដថា ពេលណាទីផ្សារនឹងត្រូវបើកឬបិទ ដែលធ្វើឲ្យក្លឹបបាល់ទាត់ធំៗជាប់គាំង។

        កីឡាករ​ Leroy Saneដែលសម្រេចកិច្ចព្រមព្រៀងផ្ទេរពី​ក្លឹប Man City ​ទៅ​ក្លឹប Bayern Munich ក្នុងតម្លៃ​៩០​លានផោន​នៅរដូវកាលនេះ ខណៈ​ពេល​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញពីក្លឹប Bayern អាច​នឹងកើតមាន។

        ចំណែកកីឡាករ Jadon Sancho នៅតែជឿថា គោលដៅបន្ទាប់​របស់​ខ្លួន​គឺប្រាកដជា​ក្របខណ្ឌ​ EPL ។ ​នៅរដូវក្តៅនេះ ស្របពេល​ក្លឹប​Dortmund ត្រៀម​សម្រេចជាមួយ​ក្លឹប Man Utd​ក្នុងតម្លៃទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់​កីឡាករ​អង់គ្លេស​រូបនេះ។

        ប៉ុន្តែ​រឿងនេះ​អាចនឹងធ្វើ​ឲ្យ​កីឡាករ​ Pierre EmerickAubameyangប្រឈម​នឹង​អនាគតមិនច្បាស់លាស់​ ខណៈ​ខ្សែប្រយុទ្ធ​ក្លឹប​ Arsenal រូបនេះ​ចង់​លេងនៅក្របខណ្ឌ CL ។

ក្លឹប Barcelona បាន​ផ្តោត​គោលដៅ​លើ​កីឡាកររូបនេះ ប៉ុន្តែ​កិច្ច​សន្យា​ដែល​មាន​តម្លៃថ្លៃនោះ​ប្រហែល​ជា​មិនអាចទៅរួច​ទេ ស្របពេល​ក្លឹប​ Real Madrid ក៏កំពុង​តាមមើលស្ថានការណ៍​នេះផងដែរ៕

adverise with khmeread