Man Utd នឹងបើកភ្លើងខៀវឲ្យ Chris Smalling ចាកចេញប្រសិនបើខ្លួនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរ KalidouKoulibaly

        តាមព័ត៌មាន​ថា ក្លឹបបិសាចក្រហម Man Utdនឹង​អនុញ្ញាត្តិឲ្យ​កីឡាករ Chris Smalling ចាកចេញទៅចូលរួម​ជាមួយ​ក្លឹប Roma ជា​អចិន្ត្រៃយ៍​ ប្រសិន​បើ​ពួកគេ​អាច​សម្រេចកិច្ចព្រមព្រៀងផ្ទេរ​ KalidouKoulibalyពី​ក្លឹប Napoli ។

        Kalidou បាន​ក្លាយ​ជា​គោលដៅ​សម្រាប់​ក្លឹប Man Utd​ ហើយកំពុង​ស្ថិតក្នុងការ​តាមឃ្លាំមើល​របស់​ក្លឹបកំពូលៗ បន្ទាប់ពី​កីឡាករ​រូបនេះ​ទទួល​បាន​ពាន​ជា​ខ្សែការពារ​ឆ្នើម​បំផុត​នៅក្របខណ្ឌ Serie A ។

        បើទោះបីជាការកំណត់តម្លៃ​៩០​លានផោន​របស់​ក្លឹប Napoli ធ្វើ​ឲ្យ​ក្លឹបជា​ច្រើន​ដក​ខ្លួន​ ប៉ុន្តែ​សេចក្តី​រាយការណ៍​ពីអ៊ីតាលី​បាន​លើកឡើង​ថា កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះនៅតែ​​​ទទួល​យក​កិច្ច​ព្រមព្រៀង​ផ្ទេរចេញ។

        ​ប្រសិនបើ​​ Man Utd​អាចសម្រេចកិច្ច​ព្រមព្រៀងផ្ទេរខ្សែការពារសញ្ជាតិសេណេហ្គាល់រូបនេះ នោះគ្រូបង្វឹក Ole Gunnar Solskjaerនឹង​អនុញ្ញាតឲ្យ​ Chris Smalling​ ផ្ទេរទៅក្លឹប Roma ជា​អចិន្ត្រៃយ៍​។

        Smalling បាន​ចាកចេញពី​ក្លឹប Man Utdទៅ​ចូល​រួម​ជាមួយ​ក្លឹប Roma កាល​ពី​រដូវក្តៅ​ឆ្នាំ​មុនក្នុងកិច្ចសន្យាខ្ចីជើង ខណៈ​ពេល​ក្លឹប​ man Utdចាត់ទុក​កីឡាករ​រូបនេះគឺជា​ចំនួនលើស​តម្រូវ​ការ​ បន្ទាប់ពីក្លឹបនេះនាំយក​ Harry Maguire មកកាន់​ពហុកីឡាដ្ឋាន​ Old Trafford ក្នុង​តម្លៃ​៨០​លានផោន​៕

adverise with khmeread