វាយប្លន់ម៉ូតូស្តូបពី១គ្រឿងពីស្ត្រីម្នាក់នៅក្រោយក្រុមហ៊ុនហុងដាចោមចៅ

ភ្នំពេញ ៖ ម៉ូតូម៉ាកស្តូបពីមួយគ្រឿងត្រូវក្រុមចោរមួយក្រុមមានគ្នា ៤នាក់ វាយជនរងគ្រោះប្លន់យកទៅបាត់កាលពីវេលាម៉ោង៤ និង១០នាទី ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយក្រុមហ៊ុនហុងដា ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ដំបូងរូបគាត់បានជិះម៉ូតូ ម៉ាកស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-3438 គោលបំណងធ្វើដំណើរទៅផ្ទះ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានបក្ខពួក ៤ នាក់ ជិះម៉ូតូ ២គ្រឿង មិនចាំម៉ាកនិងមិនចាំស្លាកលេខ បានស្ទុះមកវាយរូបគាត់ប្លន់យកម៉ូតូទៅបាត់តែម្តង។

ក្រោយកើតហេតុ រូបគាត់មានតែដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជួយស្រាវជ្រាវ៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16