កំពូល​ចោរធ្វើសកម្មភាពប្លន់ក្នុងភូមិសាស្រ្ដស្រុកសំរោង​ទង​ ត្រូវបានប៉ូលិសបង្ក្រាប

កំពង់​ស្ពឺ​ ៖ កម្លាំងប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ខេត្ត​ សហការ​ជាមួយ​កម្លាំង​ប៉ូលិសស្រុក​សំរោង​ទង​ បាន​ឃាត់​ខ្លួន​មុខសញ្ញា​ពាក់ព័ន្ធ​ក្នុងករណី​«​ លួ​ចស្ថានទម្ងន់ទោស​ ដោយសារប្រើអំពើហិ​ង្សា​» សរុបមានចំនួន​៦ដីកា​ កាលពី ថៃ្ងទី​២៥ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០ និង​ ៣៥នាទីយប់​ នៅចំណុចភូមិទួលសំណាង​ ឃុំវល្លិ៍ស​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។

សមត្ថកិច្ចនិយាយថា មុខសញ្ញា​​ចោរដ៏សកម្ម​ខាងលើឈ្មោះ​ កែវ​ ដែន​ ភេ​ទប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ កម្មករ​ និងធ្វើ​ចោរ​ មានទីលំ​នៅ​​ភូមិទួលសំណាង​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​ទង​។

តាមការបញ្ជាក់ឱ្យដឹងពីមន្រ្ដីប៉ូលិស​ព្រហ្មទណ្ឌ​ថា​ ក្រុម​ចោរខាងលើជាក្រុមដ៏សកម្មបំផុតកន្លងមកធ្វើសកម្មភា​ពជាអង្គការចាត់តាំងហើយត្រូវបានសមត្ថកិច្ច​ស្រាវជ្រាវ​បង្រ្កាប​បាន​ ១៦នាក់​ សល់បក្ខពួកមួយ​ចំនួនបានរត់គេចខ្លួន​។ ជាក់ស្ដែង​កម្លាំងប៉ូលិសបាន​ឃា​ត់​ខ្លួន​បក្ខពួកម្នាក់ចំណោមបក្ខពួកដែលបាន​រត់គេចខ្លួន​កន្លង​មក​។ 

សមត្ថកិច្វបន្តថា  អំពីប្រវត្ដិសកម្មភាព​ក្រុម​កំពូល​ចោរកន្លងមកគឺក្រុ​មគេបានជិះម៉ូតូដេញតាមម៉ូតូ​ ធ្វើ​ឱ្យ​ជនរងគ្រោះមាន​ការភ័យខ្លាចដែលធាក់ម៉ូតូផ្ដួលតែម្ដង​ចុះទៅធ្វើឈ្លោះប្រកែកគ្នារបៀបជាក្រុមក្មេងស្គាល់គ្នាហើយមានជម្លោះរឿងអ្វីមួយ​ ដើម្បី​បន្លំភ្នែកអ្នកដំ​ណើរដែលជិះកាត់ឱ្យឃើញថា«ជាក្រុមក្មេង​ទំ​នើងឈ្លោះគ្នា​ មិនមែន​ជាចោរប្លន់ម៉ូតូនោះទេ​»។ 

បន្ទាប់មកដេញវាយជនរងគ្រោះរត់ចោលម៉ូតូ​ ទើបបក្ខពួក​គេ​លើ​កម៉ូតូជិះគេចខ្លួនតែម្ដង​ ម្យ៉ាងទៀត​ពួកគេ​ប្រើឧបករណ៍ដំបង​ កាំបិតជិះដេញតាមកា​ប់ជនរង​គ្រោះរហូតជនរងគ្រោះដួលហើយយក​ម៉ូតូទៅ​តែម្ដង​ សកម្មភាព​នេះភាគច្រើនកើតក្នុងភូមិសាស្រ្ដស្រុកសំរោងទង​ ផ្លូវ​លេខ​ ១៤៤០​ ច្បារមន​ ទៅក្រាំងចេក​ ផ្លូវ​ជាតិ​លេខ​ ៤​។ ល។ 

បច្ចុប្បន្ន​មុខសញ្ញា​ខាងលើត្រូវ​បានជំនាញ​បញ្ជូន​ទៅតុលាការ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16