adverise with khmeread Df297f37 9db6 498e 88d2 8552d2075f71

មេជាង​សំណង់​ម្នាក់​ត្រូវបាន​កម្មករ​កាប់​៤​ពូថៅ​ស្លាប់​ភ្លាមៗ​

     តាកែវ ៖ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​នេះ នៅក្នុង​ភូមិ​ត្រពាំង​ពងទឹក ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ដោយ​បុរស​ជា​មេជាង​សំណង់​ម្នាក់ ត្រូវ​កូនជាង​សំណង់​របស់ខ្លួន កាប់​៤​ពូថៅ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​តែ​ខឹង​នាំទៅ​លេងស្រី កើត​មេរោគ​អេដស៍ ហើយ​បើក​លុយ​ឲ្យ​មិន​គ្រប់​។​

      ប៉ូលិស​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា អំពើ​ឃាត​កម្មនេះ កើតឡើង​នៅ​ម៉ោង ៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃទី ២៦ ខែមីនា​នេះ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​កន្លែងកើតហេតុ ឈ្មោះ ណន វ​ន្នី ហៅ ពូក ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​រស់នៅ ភូមិ​ព្រៃ​ផ្អេ ឃុំ​រនាម ស្រុក​ទ្រាំង មុខរបរ​ធ្វើ​កម្មករសំណង​។​

     ​ ចំណែក​ជនរងគ្រោះ ឈ្មោះ អំ រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង មុខរបរ​ជា មេជាង​សំណង់ ត្រូវបាន​ជនល្មើស​៤​ពូថៅ ក្រោម​បំពង់ក​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។​ចំណែក​មូលហេតុ​ត្រូវបាន​ជនសង្ស័យ​អះអាងថា ព្រោះ​ខឹង​មេជាង​នាំទៅ​លេងស្រី នៅ​រ៉ា​រថភ្លើង ខេត្តតាកែវ កើតរោគ​អេដស៍  ហើយ​បើក​លុយ​មិន​គ្រប់​។​

      សមត្ថកិច្ច​បញ្ជាក់ទៀតថា ជនបង្ក​ត្រូវបាន​សម​ត្ថិ​កិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់