ប្រមុខកងទ័ពថៃ ៖ នៅផ្ទះ ឬ ប្រឈមបម្រាមគោចរ

ប្រមុខកងកម្លាំងការពារជាតិថៃលោក Pornpipat Benyasri កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនាបានស្នើសុំឱ្យប្រជាជនទូទាំងប្រទេសមិនត្រូវចាកចេញពីផ្ទះក្នុងអំឡុងពេលចុងសប្តាហ៍នេះក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩។

ឧត្តមសេនីយ៍ ដែលទទួលបន្ទុកសន្តិសុខសម្រាប់មជ្ឈមណ្ឌលរដ្ឋបាលកូវីដ១៩ បានព្រមានថា បម្រាមគោចរមិនអាចជៀសផុតបានទេ ប្រសិនបើការអំពាវនាវរបស់គាត់គ្មានអ្នកស្តាប់។

លោកនិយាយថា "យើងគួរតែគ្រប់គ្រងខ្លួនឯងជំនួសឱ្យការបង្ខំដោយរដ្ឋ"។

ការអំពាវនាវរបស់លោកបានធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងវីរុសកូរ៉ូណាថ្មី ដែលបានកើនលើសចំនួន ១.០០០ ករណីជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីប្រទេសនេះបានរាយការណ៍ករណីថ្មីចំនួន ១១១ ករណី។

ឧត្តមសេនីយ៍ Pornpipat ត្រូវបានចាត់តាំងសម្រាប់កិច្ចការសន្តិសុខក្រោមក្រឹត្យគ្រាអាសន្ន ដែលផ្តល់ឱ្យនាយករដ្ឋមន្រ្តី Prayut Chan-o-cha នូវសិទ្ធិគ្រប់គ្រងពេញលេញក្នុងការចាត់វិធានការប្រឆាំងនឹងមេរោគ៕ ប្រភព៖ Bangkokpost

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16