លោកយាយអាយុ ៩៦ ឆ្នាំក្លាយជាអ្នកជំងឺកូរ៉េខាងត្បូងចាស់បំផុត ជាសះស្បើយពីកូវីដ១៩

លោកយាយអាយុ ៩៦ ឆ្នាំម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានក្លាយជាអ្នកជំងឺវ័យចំណាស់ជាងគេនៅក្នុងប្រទេស ដែលបានជាសះស្បើយពេញលេញពីជំងឺកូវីដ១៩។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនា។

លោកយាយត្រូវបានប្រកាសជាសះស្បើយទាំងស្រុងកាលពីថ្ងៃពុធ។

លោកយាយត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩កាលពីថ្ងៃទី ១៣ ខែមីនាហើយបានទទួលការព្យាបាលយ៉ាងដិតដល់នៅឯមន្ទីរពេទ្យសាធារណៈប៉ូហាំង ភាគខាងកើតទីក្រុងដេហ្គូ ដែលជាចំណុចផ្ទុះមេរោគកូរ៉ូណា។

ឥឡូវនេះលោកយាយកំពុងស្ថិតនៅដាច់ដោយឡែកពីគេនៅក្នុងផ្ទះរបស់លោកយាយនៅឆឹងឌូ កន្លែងដែលលោកយាយរស់នៅជាមួយកូនប្រុសម្នាក់របស់គាត់៕ ប្រភព៖ CNN 

adverise with khmeread